Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ឃុំខ្លួន​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ពី បទចោទប្រកាន់​រំលោភ​ដី​សាធារណ​របស់​រដ្ឋ​រាប់ពាន់​ហិកតា​

spot_img

​ភ្នំពេញ​៖ លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវបាន​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន ពីបទ​ចោទប្រកាន់​រំលោភ​ដី សាធារណ​របស់​រដ្ឋ​រាប់ពាន់​ហិកតា នៅ​ខេត្តមណ្ឌលគិរី ។​

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បាន​លើកឡើងថា លោក សេង សុវណ្ណារ៉ា ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ចំនួន​៤ ដែល​រួមមាន បទល្មើស​ឆរ​បោក​មាន​ស្ថាន​ទម្ងន់ទោស​, បទ​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​, បទ​គំរាមកំហែង​មិនឱ្យ​ប្តឹងផ្តល់ និង​បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។​

​គួរ​ជម្រាប​ថា លោក សេង សុវណ្ណារ៉ា ត្រូវបាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញ នៅពេល​ចូលទៅ​បំភ្លឺ​ករណី​ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×