Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ឡើង​វិមាន ៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃស្អែក​ទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ឡើង​វិមាន ៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រាជធានី​ភ្នំពេញ​។​

​វិមាន​ដ៏​ធំ​ស្កឹមស្កៃ​នេះ​គឺ​បង្ហាញ​ពី​សាមគ្គីភាព ជោគជ័យ​ត្រចះត្រចង់ និង​បារមី​រឹងមាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​ដែល​តែងតែ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​អោយ​បន្ត​ដឹកនាំ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​។

​អរគុណ​សន្តិភាព និង អរគុណ​សមាជិក សមាជិការ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​ក្នុង​ការកសាង​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​

​ថ្ងៃនេះ ជា​ឆ្នាំ​ទី​៦៩ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​ពេលវេលា​ដែល​ប្រជាជន​កម្ពុជា​តែងតែ​នឹករលឹក​ដល់​ការលះបង់ ការតស៊ូ​ប្តូរផ្តាច់​នៃ​ឥស្សរជន ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បូជា សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះប្រជាជន​ពី​របប​ប្រល័យពូជសាសន៍​។ ជា​បន្តបន្ទាប់ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​បន្ត​កសាង​សន្តិភាព ស្ថិរភាព​នយោបាយ ពី​បាត​ដៃទទេ ឈានទៅ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​មកដល់​សព្វថ្ងៃ ដែល​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​តែមួយគត់​ដែល​បានរួម​សុខទុក្ខ​ជាមួយ​ប្រជាជន​។

“​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​របស់​ប្រជាជន ដោយសារ​ប្រជាជន និង​ដើម្បី​ប្រជាជន​” ។​

​អបអរសាទរ​ខួប​លើក​ទី​៦៩ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ – ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០)៕

ដោយ​៖​កូ​ឡាប​

spot_img
×