Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ពីរ​នាក់ ទៀត មកពី​ម៉ាឡេស៊ី​

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ពីរ​នាក់​ថ្មី​ទៀត ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែមិថុនា ។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ១៤១​នាក់ ក្នុងនោះ​ព្យាបាល​ជា​ចំនួន ១២៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១២​នាក់​។​

​ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា បុរស​ជនជាតិខ្មែ​រដែ​ល​ទើប​រកឃើញ​ជំងឺ​កូ​វីដ​១៩​នេះ ម្នាក់​រស់នៅ​ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់ទៀត​រស់នៅ​ខេត្តកណ្តាល​។ បច្ចុប្បន្ន​ពួកគេ​ទាំងពីរ​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ដែរថា ជើងហោះហើរ​ដែល​អ្នក​ទើប​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន ១០៧​នាក់ (​ស្ត្រី ៣៨​នាក់ និង​បុរស ៦៩​នាក់​)​។ អ្នកដំណើរ​អស់​មាន​ជនជាតិខ្មែរ​ចំនួន​១០៥​នាក់ (​ស្ត្រី ៣៦​នាក់​) និង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ២​នាក់ (​ស្ត្រី​)​។​
អ្នកដំណើរ​ជនជាតិខ្មែរ​ចំនួន ១០៣​នាក់​ផ្សេងទៀត ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ បាន​បន្ត​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​ន​១ រាជធានី​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​មិនមាន​លទ្ធភាព​បង់ ថ្លៃ​សណ្ឋាគារ​) ដើម្បី​រង់ចាំ​ការដឹកជញ្ជូន​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្ដា​ខេត្ត​ដែល​ពួកគាត់​រស់នៅ​៕

ដោយ​៖​កូ​ឡាប​

spot_img
×