Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ផេ​ន​មេ​ឌា​គ្រុប ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ចក់ ឡេង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ផេ​ន​មេ​ឌា​គ្រុប ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ចក់ ឡេង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ២៖០៤​ទៀបភ្លឺ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ​។

ពិធី​បុណ្យសព​ធ្វើឡើង​គេហដ្ឋាន​នៃ​សព ស្ថិតនៅ ផ្ទះ​លេខ ៤៦ ផ្លូវ​២៤០ ក្រុម​២៨ ភូមិ​ទី​៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​មរណទុក្ខ​ដ៏​ក្តុកក្តួល​នេះ ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ផេ​ន​មេ​ឌា​គ្រុប បាន​ចាត់ទុកថា មរណភាព​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ចក់ ឡេង គឺ​មិន​ត្រឹមតែ​ជាការ​បាត់បង់ ឧ​ត្ត​ម​ស្វាមី បិតា ជីតា ជាទីគោរព​ស្រឡាញ់​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ទឹកចិត្ត​សន្តោស​ប្រណី​ដ៏​ថ្លៃថ្លា​មិនចេះ​រីងស្ងួត ចំពោះ ភរិយា បុត្រា បុត្រី និង​ចៅៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​បាត់បង់ វីរៈ​យុទ្ធជន​កម្ពុជា​ដ៏​ឆ្នើម​មួយរូប ដែល​បាន​បំពេញភារកិច្ច​ពោរពេញ​ដោយ​ស្នាដៃ និង​គុណបំណាច់​យ៉ាង​ធំធេង រួមចំណែក​នាំមក​នូវ សុខសន្តិភាព ស្ថិរភាព ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ស្ថិតក្នុង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ផេ​ន​មេ​ឌា​គ្រុប សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ទាំងអស់ សូម​ប្រោស​ដួង​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ចក់ ឡេង បាន​ទៅកាន់​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

ដោយ៖កូឡាប​

spot_img
×