Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ៖ សាហាវ​មែន គិលានុប្បដ្ឋាយិកា ២​នាក់ “​គ្រវាត់​អ្នកជំងឺ​” ចេញ​ពី​មន្ទីរពេទ្យ ព្រោះ “​មិន​ចង់​ព្យាបាល​” ពេល​សីតុណ្ហភាព ០​ដឺ​ក្រេ​!

spot_img

​ហេតុការណ៍​ដ៏​សាហាវយង់ឃ្នង​នេះ កើតឡើង​នៅ “​មហាអំណាច​រុស្ស៊ី​” នា​មន្ទីរពេទ្យ​លេខ ៤ ក្រុង Sochi ។ ខ្សែ​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅ​កន្លែងកើតហេតុ បង្ហាញឲ្យឃើញ​គិលានុប្បដ្ឋា​យិ​កា​២​រូប បាន​ប្រើ​រទេះរុញ​ដឹក​អ្នកជំងឺ​ម្នាក់ ចេញពី​កន្លែង​សង្គ្រោះបន្ទាន់ ហើយ​ទុក​នៅ​ក្រៅ​ទាំង​សីតុណ្ហភាព​ដ៏​ត្រជាក់​។​

​កាមេរ៉ា​សុវត្ថិភាព​បង្ហាញឲ្យឃើញ​អ្នកជំងឺ​ដេក​លើ​ដី ហើយ​មាន​ស្នាម​របួស​ហូរ​ឈាម​នៅ​ជើង​។ បែក​ធ្លាយេ​ហ​តុ​ការណ៍​នេះ​ចេញ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។​

Marina Vartazaryan, មេដឹកនាំ​អាជ្ញាធរ​តុលាការ​កំពូល​ទីក្រុង បាន​ថ្លែងថា ៖ “​យើងខ្ញុំ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គិលានុប្បដ្ឋាយិកា​ទាំង ២​រូបនេះ សំណូមពរ​ច្បាស់លាស់​។ ឥឡូវ​នាង​ទាំង ២ ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ​ហើយ​។ ចង់​ចាកចេញ​ពី​មន្ទីរពេទ្យ ព្រោះ​មិត្តភក្តិ​របស់​គេ​នៅចាំ​ខាងក្រៅ​។ ប៉ុន្តែ​ជាក់ស្តែង គេ​ពុំ​ឃើញ​មាន​សាច់ញាតិ ឬ​មិត្តភក្តិ​ណា​នៅ​ក្រៅ​ទាំងអស់​។​

​សាក្សី​ម្នាក់​បាន​ទម្លាយ​ចេញ​រឿង​គួរ​ឲ្យ​ព្រឺក្បាល គ្រា​គាត់​បាន​សុំ​ឲ្យ​គិលានុប្បដ្ឋាយិ​កាទាំង​២​រូប បកស្រាយ​ចំពោះ​ទង្វើ​ខាងលើ ស្រាប់​គេ​ស្រែក​ដាក់​គាត់​ថា ៖ “​យក​គាត់​ទៅ បើ​អ្នកឯង​ចង់​។ ពួក​ខ្ញុំ​ពុំ​ត្រូវការ​គេ​ទេ​!”​។

​ថា​ស្រុក​គេ​សម្បូរ​រឿងនេះ គឺ​… មហាអំណាច​ណា៎​! សូ​យ​ន​

spot_img
×