Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ និង​មេធាវី គី តិច ចុះ​ពិនិត្យ​សិក្សា​ស្វែងយល់ អំពី​ករណី​ទំនាស់​ដីធ្លី បងប្អូន​ប្រជាពលរដ្ឋ រវាង​ឧកញ៉ា សង ថន នៅ​ស្រុក​គាស់ក្រឡ

spot_img

​បាត់ដំបង​៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ គណៈប្រតិភូ​ក្រសួងយុត្តិធម៌ ដឹកនាំ​ដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ អមដំណើរ​ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ទទួលបន្ទុក​ដោះស្រាយ​បញ្ហាដីធ្លី ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សែន ហ៊ុន ឯកឧត្តម ប៉ោ ទ្រី​ឌឿ​ន ទីប្រឹក្សា​សម្តេច​ក្រឡាហោម លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​គ​ដី​ខេត្ត លោក​អភិបាលស្រុក មេឃុំ និង​អ្នកពាក់ព័ន្ធ​មួយចំនួន ព្រមទាំង​បងប្អូន​ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា សង ថន ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។​

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ពន្យល់​អំពី​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​នីតិវិធី​ក្នុង​ដំណើរការ​នៃ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​បងប្អូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​កុំ​ធ្វើ​ការកាប់​ទន្ទ្រាន​បន្តទៀត ដើម្បី​ទុក​លទ្ធភាព​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង កំណត់​អត្តសញ្ញាណ​កម្ម​ក្បាលដី​ឱ្យបាន​ច្បាស់ និង​ចំនួន​គ្រួសារ​ឱ្យបាន​ច្បាស់លាស់ និង​ធ្វើ​ការបិទ​ផ្សាយ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​នីមួយៗ ។​

​សូម​ជម្រាបជូន​ថា​ចំពោះ​គ្រួសារ ចំនួន ៤ គ្រួសារ ដែល​រង​ការប្តឹង​ពី​ឧកញ៉ា សង ថន និង​ដីកា​កោះហៅ​របស់​តុលាការ ត្រូវបាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលយក​ស្នើសុំ​ជួយ​ការពារ​ក្តី​ចំពោះមុខ​ច្បាប់​ផងដែរ​។​

​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន លោក​ឧកញ៉ា សង ថន មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​ធំ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ នៅថ្ងៃនេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល ស្រុក​គាស់ក្រឡ​។

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបញ្ជាក់​ប្រាប់​ក្នុងស្រុក​ឱ្យដឹងថា​
ការឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបន្តឹង​របស់​ប្រជាពលរដ្ឋ ខណៈដែល​ឧកញ៉ា​នេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ​ទាំងមូល​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×