Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អ្នកទោស​គ្រឿងញៀន និង​ជនបរទេស​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​កើន​ច្រើន​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ថ្នាក់ដឹកនាំ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នឹង​បន្ត​ពង្រឹង​ការអនុវត្ត​ការងារ​កាត់ក្តី លើ​សំណុំរឿង​ផ្សេងៗ របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ឲ្យមាន​តម្លាភាព និង​មាន​យុត្តិធ៌ម​ស្រប​តាមគ​តិច្បាប់​។​

​ប្រធាន​សាលាដំបូង​ខេត្ត​ខេត្ត​ព្រះសីហនុ លោក ម៉ុង មុន្នី​ចរិយា បាន​ប្តេជ្ញា​ដូច្នេះ គឺ​ធ្វើឡើង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្ត និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

​ទន្ទឹមគ្នានេះ មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន​អាគារ ឬ​បន្ទប់​ពន្ធនាគារ​នៅ​ខេត្ត​នេះ គឺ​ចង្អៀត ព្រោះ​អ្នកទោស​កើន​ច្រើន ដែល​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​ជា​បន្ត​បន្ទាន​។ ប្រភព​ដដែល​បន្តថា ចំនួន​អ្នកទោស​គ្រឿងញៀន និង​អ្នកទោស​ជា​ជនបរទេស បាន​កើន​ច្រើន នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​។

​មន្ត្រី​ពន្ធនាគារ បានឲ្យដឹងថា ចំនួន​អ្នកទោស​ដែល​ចេះ​តែ​កើន​ច្រើន នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មក​នេះ គឺ​អ្នកទោស​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​។ ក្នុងនោះ​អ្នកទោស​ជា​ជនបរទេស​ក៏​មាន​ចំនួន​ច្រើន​ដែរ​។​

​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បានឲ្យដឹង​ទៀតថា រាល់ថ្ងៃនេះ ទោះបីជា​ពន្ធនាគារ​ខេត្ត​នេះ បាន​ផ្លាស់ប្តូរ​ទីតាំង ទៅកាន់​ទីតាំង​ថ្មី​បែបណា​ក្តី ក៏ប៉ុន្តែ​ដោយ​ចំនួន​អ្នកទោស​បាន​កើន​ច្រើន ទើប​បាន​បណ្តាល​ឲ្យ អាគារ​ឃុំឃាំង​អ្នក​ជាប់​ទោស​កាន់តែ​ចង្អៀត និង​ជួប​ការលំបាក​ខ្លាំង​៕ ដែន សីមា

spot_img
×