Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឱក បូ​នី ថា​គ្មាន​ចេតនា​បង្ខូច​កិត្តិយស​កូន​ទេ គ្រាន់តែ​មិន​ចង់​ឲ្យ​កូន​សាង​បាប​កាន់តែ​ជ្រៅ ខណៈ​លោក​ក៏​ទម្លាយ​រឿង​ទាំងនេះ​ចេញ​ថា​….

spot_img

​រឿងរ៉ាវ​ឪពុក​កូន​រវាង​លោក ឱក បូ​នី និង​អ្នកនាង ឱក សុគន្ធ​កញ្ញា បានធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ចំពោះ​ពាក្យ​ផ្តើមចេញពី​លោក ឱក បូ​នី ដែលជា​ឪពុក​បង្កើត សុខៗ​ស្រាប់តែ​បង្ហោះ​សារ​ឈឺចាប់​ចោទឡើង​ផ្តោតទៅលើ​អ្នកនាង សុគន្ធ​កញ្ញា ថា «​ជា​កូន​មិន​ស្គាល់​ឪ ក៏​ឪ​នៅតែ​ចាំ​ឈ្មោះ​កូន​ដែរ ព្រោះ​ឪ​អ្នក​ដាក់​ឲ្យ​» កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​។​

​ទោះយ៉ាងណា អ្នកនាង ឱក សុគន្ធ​កញ្ញា ហាក់​ពុំបាន​បញ្ចេញ​ប្រតិកម្ម​តបត​នាំ​ឲ្យ​កើតរឿង​វែង​នោះទេ ដោយ​អ្នកនាង​គ្រាន់តែ​មានការ​ហួសចិត្ត និង​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ដែល​បាន​សួរនាំ​ថា​៖ «​នាង​ពិតជា​មិនបាន​ដឹង​អ្វី​ទាំងអស់ និង​មិន​យល់​ពីអ្វី​ដែល​បាន​កើតឡើង​នាពេលនេះ ហើយ​បើ​គាត់​បង្ហោះ​សារ​បែបនេះ​មែន នាង​ក៏​ចង់​ឲ្យ​ទៅ​សួរ​លោកឪពុក​វិញ​ថា ហេតុអ្វី​នៅ​សុខៗ បង្ហោះ​ពាក្យ​ចោទប្រកាន់​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​បងប្អូន​មហាជន​មានការ​យល់ច្រឡំ​មកលើ​រូបនាង​ជាខ្លាំង​» ។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​រឿងរ៉ាវ​នេះ​ផ្ទុះឡើង ក៏​មានមតិ​ជាច្រើន​ហាក់​ពុំ​ពេញចិត្ត​នឹង​សារ​របស់លោក ឱក បូ​នី ដែល​មិនគួរ​និយាយ​រឿង​បែបនេះ​នោះទេ ដោយ​ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ChanTha Thron បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​លោកពូ​និយាយ​បែប​ហ្នឹង ក៏​មិន​សម​ដែរ​? បើជា​ឪពុក​ម្នាក់ ដែល​ផ្ដល់​ភាពកក់ក្តៅ​ឲ្យ​កូន ម្ល៉េះ​គាត់​មិន​ធ្វើ​បែប​នឹង​ទេ​។ កូនៗ​គ្រប់គ្នា​តែង​ចង់បាន​ភាពកក់ក្តៅ​ពី​ឪពុកម្ដាយ ចុះ​លោកពូ​មាន​ស្គាល់​អ្វី​ថា​កក់ក្តៅ​ដែរឬទេ បើ​ចិត្តជា​ឪពុក ហេតុអ្វី​និយាយ​បែប​នឹង គួរណា​តែ​ឃើញ​កូន​មាន​ក្ដី​សុខ​ហើយ​សប្បាយចិត្ត តែ​នេះ​បែប​ជា​និយាយ​ឲ្យ​កូន​អ៊ីចឹង​វិញ គិតថា​ជា​ឪពុក​អ៊ីចឹង​ធ្វើ​បែបណា និយាយ​ក៏បាន​តាមចិត្ត​មែន​?»​។ ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក Chhorvy ក៏បាន​លើកឡើង​បែបនេះ​ដែរ​ថា​៖ «​លោកពូ​មិន​ឆ្ងល់​ទេ​ឬ​? ហេតុអ្វី​គាត់​ធ្វើ​ល្អជា​មួយ​អ្នក​គ្រប់គ្នា លើកលែងតែ​លោកពូ​។ តើ​លោកពូ​ពិតជា​បាន​បំពេ​ញក​ត្វ​កិច្ច​ជា​ឪពុក​ចំពោះ​កូន​ហើយ​ឬ​? អូ ទេ​! ព្រោះ​សូម្បីតែ​ជួយ​ការពារ​កិត​ត្តិ​យស​កូន​ក៏​ពូ​ធ្វើ​មិនបាន​ផង​។ post បែបនេះ​គឺ​ធ្វើអោយ​កូន​មានរឿង​អាស្រូវ​ហើយ​។ ណ្ហើយ​! បង​កញ្ញា​គាត់​ធ្វើ​ត្រូវ​ហើយ ព្រោះ​ឪពុក​ដូចជា​លោកពូ គឺ​បែបនេះ ខុសពី​ឪពុក​គេ​ដទៃ​ដេ​ល​ប្រឹង​ការពារ​តម្លៃ​កូន​» ។​

​តែ​យ៉ាងណា ខណៈ​អ្នកនាង ឱក​សុគន្ធ​កញ្ញា នៅតែ​បង្ហាញ​ការមិន​តបត​អ្វី​នោះ ជាហេតុ​ធ្វើ​ឲ្យ​លោក ឱក បូ​នី បន្ត​បង្ហោះ​សារជាថ្មី​មួយទៀត ដោយ​លោក​បានលើកឡើង​ក្នុង​ចិត្ត​ត្រជាក់​ថា​៖ «​ទឹកចិត្ត​ឪពុក​មិន​ចង់​បង្ខូច​កិត្តិយស​កូន​ទេ និង​មិន​ចង់បាន​អ្វី​ពី​កូន​ទេ តែ​មិន​ចង់ឱ្យ​កូន​សាង​បាប​កាន់តែ​ជ្រៅ​»​។​

​ជាមួយ​ពាក្យ​លើក​ខាងលើ​ខាងលើនេះ លោក ឱក បូ​នី ក៏បាន​ឆ្លើយតប​ទៅនឹង​អ្នក​ខ​មិនដែល​ហាក់​ពុំ​ពេញចិត្ត ដោយ​ទម្លាយ​ចេញ​រឿង​ជាច្រើន​អំពី​អ្នកនាង​ឱក សុគន្ធ​កញ្ញា «​ជា​កូន​មិន​ស្គាល់​ឪ​» ពិសេស​ក្នុង​ថ្ងៃ​មង្គលការ​យ៉ាង​ដូច្នេះ​ថា​៖ «​ឪ​មិនដែល​ចង់បាន​អ្វី​ពី​កូន​ទេ តែ​កូន​មិនដែល​តេ​សួរសុខទុក្ខ​ឪ​ថា​ឪ​នៅ​ណា​? សុខទុក្ខ​យ៉ាងណា​? ឈឺ​ឬ​ជា​?», «​ពេល​ប្រាប់​ការ​ដូច​ហៅ​ជា​ភ្ញៀវ​មិនមែន​អញ្ជើញ​ជា​ឪ​ទេ បើ​កុំ​តែ​ឪ​ខ​ល​ទៅ​មិនបាន​ប្រាប់​ទេ ឪ​សុខចិត្ត​អត់​ទៅ​ចិន ដោយ​ដឹងថា​កូន​ការ​ថ្ងៃ​នុង តែ​គេ​មិនបាន​អញ្ជើញ​ឪ​មក​ចូលក្នុង​កម្មវិធី​ផ្សេងៗ​ដូច​ហុច​ផ្កាស្លា កាត់​ខាន់ស្លា​ជាដើម វា​មិនដឹង​បាប​ដឹង​បុណ្យ​ទេ ទើប​វា​មានគំនិត​បែបនេះ​….»​។​

​សរុប​ជារួម​មក លោក ឱក បូ​នី បើទោះជា​គេ​ចោទឡើង​ថា មិនបាន​បំពេញ​កត​ព្វ​កិច្ច​ឪពុក ផ្តល់​ភាព​ក​ក្តៅ​ឲ្យ​កូន​ក៏ពិតមែន តែ​រូបលោក​នៅពេលនេះ គឺ​គ្មាន​ចង់បាន​អ្វី​ពី​អ្នកនាង ឱក សុគន្ធ​កញ្ញា ទេ ដោយ​បំណង​តែមួយគត់​របស់លោក គឺ​ការសួរសុខទុក្ខ​ពី​កូន​តែ​បន្តិច អស់ចិត្ត​ហើយ​៕

ដោយ​៖ លឹម ហុង​


spot_img
×