Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ស៊ីន​ទ្រី​បើកបរ​មិន​ប្រយ័ត្ន បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​បែកក្បាល​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ស៊ីន​ទ្រី​មួយគ្រឿង មិន​ប្រយ័ត្ន ទៅបុក​ជាមួយ​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង បណ្តោយ​ឲ្យ​បុរស​ម្នាក់​រងរបួស​បែកក្បាល​។​
​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​14​និង​៥០​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស ពាក់​ផ្លាកលេខ​តាកែវ 1V1445 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​ផ្លូវបែក​ជា​បួន មិន​ប្រយ័ត្ន​ក៏មាន​រថយន្ត​ស៊ីន​ទ្រី​មួយគ្រឿង គ្មាន​ពាក់​ផ្លាកលេខ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត ស្របគ្នា ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​បែកក្បាល ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​៕

ដោយ​៖​មី​ដា​និង ផាន់​ណា​


spot_img
×