Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ចំ​មីនតោន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដាច់​ជើង​ខាងឆ្វេង លើ​ក្បាលជង្គង់​

spot_img

​ខេត្តបាត់ដំបង​៖ អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា មាន​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​មីនតោន​ធ្វើឱ្យ​រងរបួស​ធ្ងន់​អ្នកបើកបរ​ត្រាក់ទ័រ និង​ធ្វើឱ្យ​ខូចខាត​ត្រាក់ទ័រ​មួយគ្រឿង ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង រីឯ​ជនរងគ្រោះ​មកពី​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​ព្រឹក នៅ​ចំណុច​អូរ​ច្រក​ថ្លាង ស្ថិត​ក្នុងភូមិ បឹង​អំពិល ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង មាន​ករណី​ផ្ទុះ​មីនតោន​។ ជនរងគ្រោះ​ឈ្មោះ ជន ន័ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឧក​ញ្ញ៉ា​មាន់ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានមក​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ភ្ជួរ​ចំ​មីនតោន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ដាច់​ជើង​ខាងឆ្វេង​លើ​ក្បាលជង្គង់ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ចូលទៅ​តំបន់​ណា ដែល​សង្ស័យថា​មាន​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់ ដំ គប់​លេង ឬ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​៕

ដោយ​៖​កូ​ឡាប​

spot_img
×