Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃើញ​មាន​អ្វី​ធំ​ចម្លែក​កំពុង​អណ្តែត​ភ្លី​ង​ភ្លើ​មៗ​ក្នុង​ទឹក កង​នាវា​សង្ស័យ​ចូលទៅ​កៀក ព្រះ​អើយ ឃើញ​ហើយ​គួរ​ឲ្យ​អាសូរ (​មាន​វីដេអូ​)

spot_img

​កង​នាវា​ជើង​ទឹក​ស្រីលង្កា ខណៈ​កំពុង​ល្បាត​តាម​ទម្លាប់​របស់​ពួកគេ នៅពេលនោះ​ពួក​ក៏បាន​ប្រទះឃើញ​អ្វីៗ​ចម្លែក​ដ៏​ធំ​មួយ កំពុង​អណ្តែត​ភ្លី​ង​ភ្លើង​ក្នុង​ទឹក នៃ​ឆ្នេរសមុទ្រ North West ហើយ​ហាក់ដូចជា​កំពុង​តស៊ូ​នឹង​ជីវិត ខណៈ​ចរន្តទឹក​បោកបក់​ខ្លាំង ។​

​អ្វីដែល​ធ្វើ​ពួកគេ​ភ្ញាក់ផ្អើល ដ៏​ពុំ​នឹកស្មាន​ដល់ គ្រា​ឃើញ​សត្វ​ដំរី​ដ៏​ធំ​១​ក្បាល កំពុង​ត្រូវបាន​ចរន្ត​បោកបក់​ទៅ​ឆ្ងាយ​ពី​ឆ្នេរ​ចម្ងាយ ១០ ម៉ៃ​ល៍ ។ នៅពេល​ដឹង​ការពិត កង​នាវាចរ ក៏បាន​ចាត់​កម្លាំង​ភ្លាមៗ ដើម្បី​ចុះទៅ​ជួយសង្គ្រោះ​វា ។​

​ពួកគេ​ជឿជាក់ថា សត្វ​ដំរី​នេះ​ដែល​កំពុង​តស៊ូ​នឹង​ជីវិត​នៅក្នុង​មហាសាគរ​ដ៏​ល្វឹងល្វើយ បន្ទាប់ពី​វា​ត្រូវបាន​ចរន្តទឹក​ដ៏​ខ្លាំងក្លា អូស​នាំ​ឲ្យ​ទៅ​កណ្តាល​សមុទ្រ ។​

​ប្រមោយ​របស់​វា ត្រូវ​បានឃើញ​លើក​ផុតពី​ផ្ទៃ​ទឹក ដើម្បី​ដកដង្ហើម ខណៈ​ក្រុម​សង្គ្រោះ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​សង្គ្រោះ​សត្វ​ដំរី​ដែល​កំពុងតែ​អស់សង្ឃឹម​នេះ ។ ហើយ​ទីបំផុត ពួកគេ​បាន​ប្រើប្រាស់​ខ្សែពួរ​ទាក់​ខ្លួន​របស់​វា និង​ទាញ​ទៅកាន់​ច្រាំង​វិញ​ដោយ​ជោគជ័យ ។​

​ខណៈ​ពេលនោះ​ផងដែរ ក្រុមមន្ត្រី​សត្វព្រៃ​ក៏​បានមក​រង់ចាំ​នៅឯ​ច្រាំង​សមុទ្រ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​របួស និង​ថា​តើ​វា​មាន​បញ្ហា​សុខភាព​ដែរ ឬទេ មុនពេល​ព្រលែង​វា​ចោល​ទៅក្នុង​ព្រៃ​វិញ ៕ ចន្ទី​

spot_img
×