Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញពី​មណ្ឌល​កែប្រែបាន​មួយអាទិត្យ បាត់​ពី​ផ្ទះមួយ​យប់ ពេល​មកវិញ​គាំងបេះដូង​ស្លាប់​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ អាណិត​ឪពុកម្ដាយ​ណាស់ កូន​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​មិនបាន​ប៉​ន្មា​ន​ថ្ងៃ​ផង​បាន​គាំង​ដូង​ស្លាប់​នៅក្នុង​ផ្ទះ​យ៉ាង​អាណោច​អ​ធ័​ម​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ត្រូវ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៨៥ ភូមិ​២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​សព​បុរស​ខាងលើ​មានឈ្មោះ​រស់ ចាន់​ផា​ដា​រ៉ា អាយុ​៣៥ ឆ្នាំ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ម្ដាយ​បុរស​ខាងលើ​ដែល​ស្លាប់ បាន​ប្រាប់​ឲ្យ​ដឹងថា​កូន​របស់គាត់ បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​នៅ​រៀន​មក​ម្លេះ​គាត់​តែង​តែង​ប្រដៅ​ទូន្មាន​ប្រាប់​តែ​កូន​របស់គាត់​មិនដែល​ស្ដាប់​ឡើយ គាត់​បានសម្រេច​ចិត្ត​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ចូល​មណ្ឌល​កែប្រែ​ដើម្បី​ឲ្យ​ក្លាយខ្លួនជា​មនុស្ស​ល្អ​នឹង​គេ តែ​នៅ ពេលដែល​ចេញ​មកវិញ​បានធ្វើ​ឲ្យ​គ្រួសារ​រិត​តែ​ពិបាក​គាត់​ក៏​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​សាជាថ្មី​ដាក់ចូល​មណ្ឌល​ជាច្រើនលើក​ច្រើនសា លុះ​មកដល់​ថ្ងៃ​ចេញពី​មណ្ឌល​កែប្រែ​នៅ​ខេត្តតាកែវ​មកវិញ​បាន​ប្រហែល​មួយអាទិត្យ បាត់​ពី​ផ្ទះមួយ​ថ្ងៃ​មកវិញ​ក៏បាន​ដេកស្លាប់​នៅក្នុង​ផ្ទះ​ខ្លួនឯង​មិនដឹង​មូលហេតុ​ដោយ​សង្ស័យ​គាំងបេះដូង ហើយក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ឪពុកម្ដាយ​និង​បងប្អូន​ដោយ​ឃើញ​ដូច​ច្នេះ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​មកដល់​ទីតាំង​ខាងលើ​ទាក់ទង​ខាង​សមត្ថកិច្ច​មន្ដ្រី​កោសល្យវិច័យ​ធ្វើតាម​ជំនាញ រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​

spot_img
×