Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ៤​ នាក់​​ ត្រូវបាន​កម្លាំង​ផ្នែក​គ្រឿងញៀន​ស្រាវជ្រាវ​បង្ក្រាប​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន បញ្ជូនទៅ​តុលាការ​

spot_img

​កំពង់ស្ពឺ ÷ ស្នង​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា គ្រឿងញៀន បំផ្លាញ​អនាគត ..! ជនសង្ស័យ ៤​នាក់​ត្រូវបាន​កំលាំង​ផ្នែក​គ្រឿងញៀន​ស្រាវជ្រាវ​បង្ក្រាប​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​បញ្ជូនទៅ​តុលាការ​ចាត់ការ​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ប្រេី​ប្រាស់ ជួយ​ដូរ​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ប្រតិ​ប​ត្ដិ​ការបង្ក្រាប កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​២៥​នាទី នៅ​ចំណុច ភូមិ​អណ្តូង​ស្លា ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ មុខសញ្ញា​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ១)-​ឈ្មោះ យី​ម ច​ន្ថ​ន ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ស​ង្តា​ត់​កណ្តោលដុំ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ២)-​ឈ្មោះ ម៉ន ច​ន្ថ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នូវ​ភូមិ​ថ្មី​សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង​ស្ពឺ ៣)-​ឈ្មោះ ពូក មាស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ក្រោយ​សាកសួរ សមត្ថកិច្ច​ឈានទៅ​ធ្វេី​ការឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់ទៀត ឈ្មោះ សុ​ត រដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​អណ្ដូង​ស្លា ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ អ្នកផ្ដល់​ថ្នាំ ។

​តាម​ការបញ្ជាក់​ពីរ​លោក វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​ស្រុក ថា ក្នុង​ប្រតិ​ប​ត្ដិ​ការ​សមត្ថកិច្ច បាន​ធ្វេី​ការចាប់យក​វត្ថុតាង និង​ដកហូត​បាន​គ្រឿងញៀន ចំនួន ២១​កញ្ចប់ , ទូរស័ព្ទដៃ​២​គ្រឿង ម៉ូតូ​១​គ្រឿង ម៉ាក​គុប (​ចាស់​)​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន និង​សម្ភារ​ពាក់ព័ន្ធ ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក បាន​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ខេត្ដ ដេី​ម្បី​ចំណាត់​ការបន្ត ៕ ដោយ​៖​កូ​ឡាប​

spot_img
×