Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19 ផ្តាច់​ជី​វិម​នុស្ស​ជាង ៤.៧០០​នាក់​ទូទាំង​ពិភពលោក រៀងរាល់ ២៤​ម៉ោង​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 បាន​កើន​ដល់​កន្លះ​លាន​នាក់​ហើយ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ នេះ​បើតាម​តួលេខ​របស់​សារព័ត៌មាន Reuters​។​

​វីរុស​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​មនុស្ស​មាន​វ័យ​ចំណាស់ ក៏ប៉ុន្តែ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ ក៏មាន​កុមារ និង​មនុស្សពេញវ័យ​ច្រើន​ផងដែរ​។​

​ចំណែក​ចំនួន​ករណី​ឆ្លង​សរុប​ទូទាំង​ពិភពលោក​កើន​លើស ១០​លាន​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ជាង​ពាក់កណ្តាល​នៃ​ករណី​ឆ្លង​។​

​មនុស្ស​ច្រើនជាង ៤.៧០០​នាក់​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​រៀងរាល់ ២៤​ម៉ោង​។ នេះ​បើតាម​ការ​គណនា​របស់ Reuters ដោយ​ផ្អែក​តាម​ចំនួន​អ្នកស្លាប់​ជា​មធ្យម​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ២៧​ខែមិថុនា​។​

​តួលេខ​នោះ​មានន័យថា ក្នុង​រយៈពេល​មួយ​ម៉ោង​មនុស្ស​ប្រមាណ ១៩៦​នាក់​បាន​ស្លាប់ ឬក៏​ក្នុង​រយៈពេល ១៨​វិនាទី​មាន​អ្នកស្លាប់​ម្នាក់​។​

​អា​មេ​រិច​ជា​ប្រទេស​រង​ការវាយប្រហារ​ខ្លាំងជាងគេ​ពី​វីរុស​មរណៈ​នេះ ដោយមាន​អ្នកស្លាប់​សរុប​ជាង ១២៨.០០០​សែន​នាក់ ឬ​ស្មើ​ជិត ១ ភាគ ៤​នៃ​ចំនួន​អ្នកស្លាប់​សរុប​ទូទាំងប្រទេស​។ ចំណែក​អ្នក​ឆ្លង​មាន​ជិត ៣​លាន​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×