Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​ប៉េកាំង ធ្វើតេស្ត​ប្រជាជន​បាន ១​ភាគ​៣ ខណៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ១០​នាក់​បន្ថែមទៀត​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១២​នាក់​បន្ថែមទៀត​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​តួលេខ​ឆ្លង​ថ្មី​នេះ​មានការ​ធ្លាក់ចុះ បើ​ធៀប​ទៅនឹង​ថ្ងៃ​សៅរ៍​មាន ១៧​ករណី​។​

​គណៈកម្មការ​សុខាភិបាល​ចិន​និយាយ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន ៥​ករណី​ជា​ករណី​នាំចូល​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មកពី​បរទេស​។​

​ក្នុងចំណោម ១២​ករណី​ថ្មី​នោះដែរ មាន ៧​ករណី​កើត​នៅក្នុង​ទីក្រុង​ប៉េកាំង កន្លែង​ដែល​អាជ្ញាធរ​កំពុង​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​រលក​នៃ​ការឆ្លង​ថ្មី​។​

​ប៉េកាំង​ធ្វើតេស្ត​ប្រជាជន​បាន ១​ភាគ​៣​នៃ​ចំនួន​ប្រជាជន ២០​លាន​នាក់​ក្នុង​ក្រុង​នេះ គិត​ត្រឹម​ថ្ងៃអាទិត្យ ដែល​វា​គឺជា​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ដើម្បី​ធានាថា ការផ្ទុះ​វីរុស​ចេញពី​ផ្សា​របោះ​ដុំ Xinfadi អាច​គ្រប់គ្រង​បាន​។​

​ក្រុង​នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជា​លើកដំបូង​កាលពី​ថ្ងៃទី ១១ ខែមិថុនា​នេះ ហើយ​រហូតមក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៣១១​នាក់​។​

​តំបន់​នៅ​ជុំវិញ​ក្រុង​ប៉េកាំង​កំពុងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ អាជ្ញាធរ​មិន​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ក្នុង​ក្រុង​ចាកចេញ​ឡើយ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។ បើតាម​តួលេខ​ចុងក្រោយ វីរុស​មរណៈ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៥០០.០០០​នាក់​ទូទាំង​ពិភពលោក និង​ចម្លង​ទៅកាន់​មនុស្ស​ជាង ១០​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×