Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ ៤ នាក់ ត្រូវ​ថៃ​បាញ់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ មិនទាន់​ដឹងថា​ស្លាប់​ឬ​អត់​ទេ ខណៈ​ជួបជុំ​ផឹកស៊ី​ថ្ងៃ​បើក​លុយ (​វីដេអូ​)

spot_img

​ពលករ​ខ្មែរ​៤​នាក់ ត្រូវបាន​អ្នកគ្រប់គ្រង​ជំរុំ (​កន្លែង​ស្នាក់នៅ​របស់​ពលករ​) ជា​ជនជាតិ​ថៃ បាញ់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ មិនដឹងថា​ស្លាប់ ឬ នៅមាន​ជីវិត​នោះទេ ខណៈ​ឡានពេទ្យ​បាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ កាលពីពេល​ថ្មីៗ​នេះ ។ រឿងរ៉ាវ​នេះ បានកើត​ឡើង គឺ​នៅពេលដែល​ពលករ​ខ្មែរ​កំពុង​ជួបជុំ​ផឹកស៊ី នៅ​ថ្ងៃ​បើក​លុយ​។​

​បើតាម​ប្អូនស្រី​ម្នាក់​ដែលជា​ពលករ បាន​រៀប​រាប់ទាំង​រំជួលចិត្ត​ថា នៅ​យប់​ថ្ងៃកើតហេតុ បងប្អូន​ពលករ​ខ្មែរ​យើង បាន​ជួបជុំ​ផឹកស៊ី​នៅក្នុង​កន្លែង​ស្នាក់នៅ ក្នុង​ថ្ងៃ​បើក​ប្រាក់ខែ នៅពេលនោះ​ស្រាប់តែ​អ្នកមើលការខុសត្រូវ​ក​ន្លែ​ង​ស្នាក់នៅ​ជា​ជនជាតិ​ថៃ បាន​រករឿង និង​បាញ់​គំរាម បណ្តាល​ឲ្យ​ត្រូវ​ពលករ​ខ្មែរ ៤ នាក់ រងរបួស​ធ្ងន់ធ្ងរ​តែម្តង ដោយ​អ្នកខ្លះ​ត្រូវរបួស​ត្រង់​ដៃ ខ្លះទៀត​ត្រូវ​ចំពោះ​។ ប្អូនស្រី​ខាងលើ​ដែល​ត្រូវជា​ក្មួយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​នោះ បានបញ្ជាក់​ផងដែរ​ថា អ្នក​ដែល​បាន​បាញ់ ក៏ត្រូវ​បាន​គេ​ព្រួត​ចាប់​វ៉ៃ​ស្លាប់​បាត់ទៅហើយ​ផងដែរ​។​

​យ៉ាងណាមិញ ហេតុការណ៍​នេះ​ផងដែរ យើង​ក៏​ពុំទាន់​ដឹង​ច្បាស់​លើសពីនេះ និង​បាន​កើតឡើង​នៅក្នុង​ខេត្ត​ណាមួយ នៃ​ប្រទេស​ថៃ​នោះទេ ខណៈដែល​វីដេអូ​នេះ​ត្រូវបាន​ចែករំលែក​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កូន ខ្លា​តូច ឬ ទេព សូលី​ដា​» ។

​គួរបញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ រដ្ឋាភិបាល​ថៃ​ត្រូវ​បានដឹងថា​ពុំទាន់​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ដូច​មុន​ទាំងស្រុង ឬ ការចេញ​ដើរហើរ​នៅ​ពេលយប់​អធ្រាត្រ​នោះទេ ដោយសារ​ស្ថានភាព​វីរុស​ឆ្លង Covid-19 នៅ​ពុំទាន់​ធូរស្រាល​។ កន្លងមក ព្រះសង្ឃ​ថៃ​មួយអង្គ ក៏ត្រូវ​អាជ្ញាធរ​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ផងដែរ ដោយសារ​រឿង​រំលោភបំពាន​បម្រាម​ចេញចូល​ពេលយប់​ក្នុង​ម៉ោង​ហាមឃាត់​។ ហេតុនេះ សូម​បងប្អូន​ខ្មែរ​ដែលជា​ពលករ​ទាំង​អស់ ត្រូវតែ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ជួបជុំ​ផឹកស៊ី ខណៈ​រាជរដ្ឋាភិបាល​យើង​ក៏បាន​អំពាវនាវ​ផងដែរ បន្ទាប់ពី​មាន​ករណី​ពលករ​ខ្មែរ​ប្រុស​ស្រី​មួយក្រុម ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពីពេល​កន្លងទៅនេះ ដោយសារ​រឿង​ជួបជុំ​ផឹកស៊ី​ល្មើស​នឹង​បម្រាម​៕

ដោយ​៖ លឹម ហុង​



spot_img
×