Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ជប៉ុន​និង​រដ្ឋមន្ត្រី​សាធារណការ ពិភាក្សា​អំពី​ផលប៉ះពាល់ នៃ​មេរោគ​កូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ អភិវឌ្ឍន៍​ផ្លូវការ នៅ​កម្ពុជា​

spot_img

ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួប​សម្ដែង​ការ គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដោយមាន​ការ​អមដំណើរ​ពី​គណៈប្រតិភូ​មួយចំនួន​រួមមាន​៖ លោក KANATA Tomohiro និង​លោក HIROSE Atsushi ជា​លេខា​ទីមួយ និង​លោក​Mr. HIROSE Atsushi ជា​លេខា​ទី​ពីរ​អម​ស្ថានទូត​ផងដែរ​។​

​ជំនួប​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​មេរោគ​កូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​នៅ​កម្ពុជា ការផ្លាស់ប្ដូរ​ទស្សនៈ​ទៅវិញទៅមក​ស្ដីអំពី​ផលប៉ះពាល់​មេរោគ​កូ​វីដ​-១៩ ស្តីពី​ការអនុវត្ត​គម្រោង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​របាយការណ៍​ពី​ភាគី​ជប៉ុន​ទាក់ទង​នឹង គម្រោង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ជូន​គណៈប្រតិភូ​អំពី​ដំណើរការ​រលូន​នៃ​គម្រោង​សាងសង់​ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៥ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គម្រោង​សាងសង់​ពង្រីក​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​២​និង​២២ និង​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​មួយចំនួន​ផ្សេងទៀត ក្នុងអំឡុង​ពេលដែល​ពិភពលោក​កំពុង​ទទួលរង​នូវ​ការឆ្លង​រាតត្បាត ពី​មេរោគ​កូ​វីដ​-១៩ ដែល​ក្នុងនោះ​រួមមាន​កម្ពុជា​ផងដែរ​។​

​ដោយឡែក​ទាក់ទង​នឹង​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បានស្នើ​ឲ្យ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ពិចារណា​លើ​ការបន្ធូរបន្ថយ​ចំពោះ​វិធានការ និង​ការបង្ការ​មេរោគ​កូ​វីដ​-១៩​ចំពោះ មន្ត្រី​ជំនាញការ និង​អ្នកបច្ចេកទេស​ជប៉ុន​ដែ​ល​ត្រូវ​មក​បំពេញការងារ​លើគ​ម្រោ​ង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូបវន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​និង​គណៈប្រតិភូ​ថា នឹង​លើក​បញ្ហា​នេះ​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ពិចារណា​លទ្ធភាព​បន្ធូរបន្ថយ​ចំពោះ​ការអនុវត្ត​វិធានការ និង​ការបង្ការ​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុជា ដើម្បីឱ្យ​មន្ត្រី​ជំនាញការ និង​អ្នកបច្ចេកទេស​ជប៉ុន​អាចមក​បំពេញ ការងារ​នៅ​កម្ពុជា​ដោយ​គ្មាន​ភាព​រាំងស្ទះ​។​

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សមត្ថភាព​អាច​គ្រប់គ្រង និង​បង្ការ​ការ​រាតត្បាត មេរោគ​កូ​វីដ​-១៩ បាន​យ៉ាង មាន​ប្រសិទ្ធភាព ដោយ​គិត​រហូត​មកទល់ពេលនេះ​កម្ពុជា​ទទួល​បានតែ​ករណី​នាំចូល​ពី​ខាងក្រៅ​ប៉ុណ្ណោះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×