Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋាន​ទឹកធ្លាក់​ស្ទឹង​ថ្មដា​ចំការ​ទុរេន​សំឡូត កំពុងមាន​ការទាក់ទាញ​ភ្ញៀវទេសចរ​

spot_img

​ភ្នំពេញ​៖ សម្រាប់​អ្នក​ចង់​ដើរលេង​កម្សាន្ត​មកពី​ភ្នំពេញ ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ក៏ដូចជា​អ្នក​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ បើទោះបីជា​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​Covid-19 នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក មិនទាន់មាន​ភាពស្ងប់ស្ងាត់​យ៉ាងណាក៏ដោយ តែ​តំបន់​រមណីយដ្ឋាន​មូ​យ​នៅ​ស្រុក​សំឡូត គឺ​ទឹកធ្លាក់​ស្ទឹង​ថ្មដា​ចំការ​ទុរេន​សំឡូត កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​ទៅលេង​យ៉ាងច្រើន​កុះករ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។
​រមណីយដ្ឋាន​នេះ បានផ្តល់​ការកម្សាន្ត​សប្បាយរីករាយ បន្ធូរ​នូវ​ភាព​តានតឹង​ឬ​ភាព​តប់​ប្រ​ម៉​ល់​នៅក្នុង​អារម្មណ៍​របស់​អ្នក​បាន​ទៅ​ទ​ស្សា​នា​។ រមណីយដ្ឋាន​ទឹកធ្លាក់​ស្ទឹង​ថ្មដា​ចំការ​ទុរេន មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់​ល្ពៅ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ក្រៅពី​ចំការ​ទុរេន​និង​ចំការ​សាវម៉ាវ តំបន់​នេះ​គឺជា​កន្លែង​ទាក់ទាញ​មួយ​ដ៏​សំខាន់​ដែល​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍ ចូលមក​ងួ​ត​ទឹក​លេង​យ៉ាង​សប្បាយរីករាយ ។

​លោក នួន ថា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជា ក៏ដូចជា​ពិភពលោក កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​Covid-19 មិនទាន់មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​មន្ទីរ​បានផ្តល់​ឱកាស​ដ​ល់​ម្ចាស់​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបាត់ដំបង​ឲ្យ​បើក​ដំណើរការ សេវា​ទេសចរណ៍​ឡើងវិញ ប៉ុន្តែ​ម្ចាស់​រមណីយដ្ឋាន ក៏ត្រូវ​តែមាន​ការគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ការពាក់​ម៉ាស់ ការ​លាងដៃ​ដោយ​អាល់កុល ឬ​ជេ​ល​ឲ្យ​បាន​ស្អាត​ជាប្រចាំ​មុននឹង​លើក​ម្ហូបអាហារ​មក​ជូន​ភ្ញៀវ ដើម្បី​រួមគ្នា​បង្កា​ទប់ស្កាត់​ការឆ្លង​ជំងឺ​Covid-19 នៅក្នុង​រលក​ទី​២​នេះ ឲ្យ​បាន​។​

​គួរ​បញ្ជាក់ថា បើតាម​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា តាំងពី​មានការ​ផ្ទុះ​ជំងឺ​Covid-19 មក មិនមាន​ភ្ញៀវទេសចរ​អន្តរជាតិ មកលេង​ខេត្តបាត់ដំបង​ទេ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍​ជាតិ បាន​កើន​ទៅលេង​នៅតាម​រមណីយដ្ឋាន​ទឹកធ្លាក់​នេះ ហើយ​នៅ​ក្នុងនោះ មន្ទីរ​ទេសចរណ៍ បាន​លើកទឹកចិត្ត​ដល់​អ្នក​ទេសចរណ៍​ទាំងអស់ នៅពេល​ទៅ​ដើរលេង​ត្រូវតែមាន​ការពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អនុ​ញ្ញត្តិ​ឲ្យ​ចូល និង​គេច​ផុតពី​ការឆ្លង​ជំងឺ​Covid-19 បាន​៕
ដោយ​៖CEN​

spot_img
×