Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរោគ​ឆ្លង Covid-19 បាន​ធ្វី​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម មុខ​ជំនួញ​នៅ​កម្ពុជា ប្រមាណ​៨៧ ក្រុមហ៊ុន រោងចក្រ​ក៏​រង​ផលប៉ះពាល់​

spot_img

​ភ្នំពេញ​៖ មេរោគ​ឆ្លង Covid-19 បាន​ធ្វី​ឲ្យ​មាន​ផលប៉ះពាល់​ដល់​របរ​អា​ជីវ​កម្ម និង​មុខ​ជំនួញ ក៏ដូចជា​វិស័យ​ទេសចរណ៍ និង​វិស័យ​ដទៃទៀត​ជា​សាកល និយាយ​ជារួម និង​និយាយ​ដោយឡែក ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម មុខ​ជំនួញ​នៅ​កម្ពុជា ប្រមាណ​៨៧ ក្រុមហ៊ុន រោងចក្រ​ក៏​រង​ផលប៉ះពាល់​ដូចគ្នា​ផងដែរ​។

​ក្នុងជំនួប​រវាង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានទទួល​ជួប​ប្រតិភូ​សមាគម​ធុរកិច្ច​ជប៉ុន​នៃ​កម្ពុជា ហៅ​កាត់​ថា JBAC ដឹកនាំ​ដោយ​លោក KANDA Yogo ជា​ប្រធាន​សមាគម JBAC ទើប​តែងតាំង​ថ្មី លោក Miyao Masahiro ជា​អគ្គលេខាធិការ ដើម្បី​បាន​ជួប​សម្តែង​ការគួរសម សិក្សា​ស្វែងយល់ និង​សុំ​កិច្ចសហការ​គាំទ្រ​ពី​ក្រសួង ក្នុង​កាលៈទេសៈ​ការជួប​ប្រទះ​នូវ​វិបត្តិ​អន្ត​រការ Covid-19​។​

​លោក KANDA Yogo ប្រធាន​សមាគម JBAC ជប៉ុន​បាន​សម្តែង​ការរីករាយ​ចំពោះ​ការបំពេញ​បេសកកម្ម​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​តែងតែ​គាំទ្រ និង​រក​ដំណោះស្រាយ​ឲ្យ​ដំណើរការ​ក្រុមហ៊ុន រោងចក្រ​ជប៉ុន​នៅ​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅដោយ​ភាពរលូន ព្រមទាំង​អបអរសាទរ​ចំពោះ​ការប្តូរឈ្មោះ​ក្រសួង​ថ្មី ដោយបាន​បញ្ចូល​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុង​នោះ ដែលជា​វិស័យ​ដ៏​សំខាន់​សម្រាប់​ជួយ​ជម្រុញ​ការធ្វើ​សេដ្ឋកិច្ច​បែប​ឌីជីថល ។ ជាពិសេស​ក្នុងដំណាក់កាល​វិបត្តិ​នេះ សង្ឃឹមថា​៖​ក្រសួង​នឹង​បន្ត​សហការ​គាំទ្រ ជា​បន្ត​ប​បន្ទាប់​ទៀត ។

​លោក ប្រធាន​ប្រតិភូ​សមាគម​ក៏បាន​លើកឡើង​ពី​កង្វល់​មួយ​ផ្សេងទៀត​ផងដែរ គឺ​ការសង​ថ្ងៃ​ឈប់សម្រាក សម្រាប់​ឱកាស​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ គឺ​សូម​ឲ្យ​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​បានដឹង​មុន ដើម្បី​ឲ្យ​មានការ​ត្រៀមខ្លួន​ជាមុន ជៀស​ការ​វាង​សង​ថ្ងៃ​ឈប់សម្រាក ចំ​ថ្ងៃ​ដែល​សង្វាក់​ផលិតកម្ម​រឺ​មុខ​ជំនួញ​កំពុង​ប្រតិបត្តិការ​មមាញឹក ។​

​ដោយឡែក ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក KANDA Yogo ដែល​បានតែងតាំង​ជា​ប្រធាន​សមាគម JBAC ក្នុង​អណ​ត្តិ​ថ្មី ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បានចាត់ទុក​ក្រុមហ៊ុន រោងចក្រ​ជប៉ុន​ទាំងអស់ ដែល​វិនិយោគ​នៅ​កម្ពុជា កន្លងមក គឺ តែង​ទទួលបាន​ជោគជ័យ​និង​ភាពរលូន ក្នុង​របរ​អាជីវកម្ម​របស់ខ្លួន ។ ដោយឡែក​ផលប៉ះពាល់​ក្នុងដំណាក់កាល​បណ្តោះអាសន្ន​នេះ យើងទាំងអស់គ្នា​សុទ្ធតែ​បានទទួល​ស្គាល់ ព្រោះ​ជា​វិបត្តិ​សាកល ។
​ប៉ុន្តែ ទន្ទឹម​និង​នោះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ និង​គោ​លន​យោ បាយ​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​អាក្រក់​ទាំងឡាយ ។ ហើយ​យើង​សង្ឃឹមថា​៖​នឹងមាន​ភាពប្រសើរ​ប​ន្តិ​ច​ម្តងៗ ក្រោយ​វិបត្តិ​Covid-19 បាន​ធូរស្រាល និង​រលត់​បាត់ និង​មានជំនឿថា​៖​សមាគម JBAC និង​បន្ត​ជួយ​ទាក់ទាញ​អ្នកវិនិយោគ និង​ទេសចរ​ណ៌​ជប៉ុន​កាន់តែច្រើន​ឡើងមក​កម្ពុ​ជា ។​

​ជាការ​ឆ្លើយតប ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ណែនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង និង​ប្តូរ​នាមប័ណ្ណ​គ្នា ដើម្បី​ស្គាល់​និង​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ជា​កង្វល់​តាម​លទ្ធ​ភាពជា​ក់​ស្តែង ។ ចំពោះ​ការសង​ថ្ងៃ​ឈប់សម្រាក ឲ្យ​មានការ​ជូនដំណឹង​មុន ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចាត់ទុកជា​ការសំខាន់ ហើយនឹង​លើក​បញ្ហា​នេះ ដើម្បី​ជា​ដំណោះស្រាយ ៕
​ដោយ​៖CEN

spot_img
×