Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​កូ​វីដ​កន្លងផុតទៅ ក្រុមហ៊ុន Vietjet​ នឹង​ឈរជើង​យ៉ាងរឹងមាំ ដោយសារ​ក្រុមហ៊ុន​បានសម្រេច​ជោគជ័យ​លើ​គោលដៅ ដឹក​អ្នកដំណើរ​ ១០០​ លាន​នាក់​

spot_img

​ភ្នំពេញ​ ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២0 -​ក្រុមហ៊ុន​ម្ចាស់​ភាគហ៊ុន​រួម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet​ បានរៀបចំ​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ ២០២០​របស់ខ្លួន​ដើម្បី​ពិនិត្យមើល​សមិទ្ធិផល​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៩ ហើយ​បាន​បោះឆ្នោត​អនុម័ត​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​សវនកម្ម​រួច​និង​ពិភាក្សា​អំពី​ផែនការអភិវឌ្ឍន៍​រប​ស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ ២០២០​។​

​ក្រុមប្រឹក្សា​ប្រតិបត្តិ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ បានបង្ហាញ​កំណើន​អាជីវកម្ម​ដ៏​រឹងមាំ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​សមិទ្ធិផល​អាជីវកម្ម​វិជ្ជមាន​កាលពី​ឆ្នាំមុន​។ ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet​រកប្រាក់​ចំណូល​បាន​ចំនួន​សរុប ៥០,៦០៣ ពាន់​លាន​ដុង (​ប្រហែល ២,២ ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់ចំណេញ​ចំនួន ៤,៥៦៩ ពាន់​លាន​ដុង (​ប្រហែល ២០០ លាន​ដុល្លារ​អាមេរិក​) មុន​បង់ពន្ធ​។​ប្រាក់ចំណូល​ពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ដែល​បានធ្វើ​សវនកម្ម​រួច​របស់​ក្រុមហ៊ុន Vietjet​បាន​កើន​ឡើងដល់​ចំនួន ៤១,២៥២ ពាន់​លាន​ដុង (​ប្រហែល ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​)​មុន​បង់ពន្ធ​ពោលគឺ​កើនឡើង ២២ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨ ឯ​ប្រាក់ចំណេញ​វិញ​មាន​ចំនួន​៣,៨៦៩ ពាន់​លាន​ដុង (​ប្រហែល ១៧០ លាន​ដុល្លារ​អាមេរិក​) មុន​បង់ពន្ធ​កើនឡើង ២៧​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ។​

​ក្នុង​ឆ្នាំ​២០១៩​ក្រុមហ៊ុន Vietjet​បាន​បន្ថែម​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន ៣៤ ខ្សែ នាំឱ្យ​ជើងហោះហើរ​សរុប​មាន​ចំនួន ១៣៩​ខ្សែ​ក្នុងនោះ ៤៤ ខ្សែ​ជា​ជើងហោះហើរ​ក្នុងស្រុក​និង​៩៥​ខ្សែ​ជា​ជើងហោះហើរ​អន្តរជាតិ​។​ជារួម ជើងហោះហើរ​ទាំង​១៣៩​ខ្សែ បាន​ដឹក​អ្នកដំណើរ​ជាង ២៥ លាន​នាក់ នាំឱ្យ​ក្រុមហ៊ុន​បានសម្រេច​គោលដៅ​“​អ្នកដំណើរ ១០០ លាន​នាក់​”​របស់ខ្លួន​។ ការ​នេះ​ធ្វើឱ្យ Vietjet​ បង្កើតបានជា​មូលដ្ឋាន​ដ៏​រឹងមាំ​ដើម្បី​ក្រោកឈរ​ឡើងវិញ ពី​វិបត្ដិ​កូ​វីដ​។ ក្រុមហ៊ុន Vietjet​បានទទួល​ពានរង្វាន់​ល្បីឈ្មោះ​ជាច្រើន​ក្នុង​ឆ្នាំ ២០១៩ ហើយ​បាន​បន្ត​វិនិយោគ​ទៅក្នុង​វិទ្យាស្ថាន​អាកាសចរណ៍​ដែល​ឥឡូវនេះ​បាន​ក្លាយជា​ស្ថាប័ន​ជំនាញ​បណ្តុះបណ្តាល​ផ្នែក​អាកាសចរណ៍​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​។​

​រាល់​ជោគជ័យ​ទាំងអស់​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩ បាន​ជួយ​ឲ្យ​ក្រុមហ៊ុន Vietjet​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​វៀតណាម​ក៏ដូចជា​ការជួយ​ស្ដារឡើងវិញ​នូវ​សេដ្ឋកិច្ចជាតិ​និង​ពិភពលោក​ផងដែរ​។​

​ចាប់តាំងពី​ដើមឆ្នាំ ២០២០ រហូតមកដល់​បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​វៀតណាម​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​មាន​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​នៅពេលដែល​ទីផ្សារ​អាកាសចរណ៍​ក្នុងស្រុក​បានចាប់ផ្តើម​ឡើង​វិញ​ក្រុមហ៊ុន Vietjet​ បាន​អនុវត្ត​យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា​“​ផ្ដើម​ការហោះហើរ​ឡើងវិញ​”(Returning to the Sky)​និង​បាន​បើកសម្ពោធ​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន ៨ ខ្សែ នាំឱ្យ​ជើងហោះហើរ​ក្នុងស្រុក កើន​ដល់​ចំនួន​សរុប ៥៣ ខ្សែ​។​អាកាសចរណ៍​ Thai Vietjet​ ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូងបង្អស់​ដែល​បើក​ប្រតិបត្តិការ​ឡើងវិញ​ផងដែរ នៅ​ព្រលានយន្តហោះ​ភូ​កេ​ត (Phuket Airport)​ ដោយបាន​ពង្រីក​បណ្តាញ​ហោះហើរ​ក្នុងស្រុក​ថ្មី​របស់ខ្លួន​ចំនួន ៥ ខ្សែ​នៅក្នុង​ប្រទេស​ថៃ​។​

​គេ​រំពឹងថា​ក្រុមហ៊ុន Vietjet ​នឹង​បើក​ដំណើរការ​យន្តហោះ​ចំនួន ៩០ គ្រឿង​ជើងហោះហើរ​ជាង ១១៨,០០០ ជើង​និង​សេវា​ដឹក​អ្នកដំណើរ​ជាង ២០ លាន​នាក់​នៅ​ចុងឆ្នាំ ២០២០​។ នេះ​បើ​ផ្អែកលើ​ហេតុផល​ជាក់ស្ដែង​ដែលថា រដ្ឋាភិបាល​វៀតណាម​កំពុង​អនុវត្ត​កម្មវិធី​និង​ដំណោះស្រាយ​ជាច្រើន​ដើម្បី​ចូលរួម​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ តាមរយៈ​ការបន្ធូរបន្ថយ​ពន្ធ​និង​ថ្លៃ​សេវា​និង​ការផ្ដល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប​។​

​នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន Vietjet​ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​មធ្យោបាយ​កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់ ក្នុង​គោលដៅ​ចង់​ធ្វើឱ្យ​សេវា​ដឹកជញ្ជូន​តាម​អាកាស ដែលជា​ប្រភព​ចំណូល​គោល​របស់ខ្លួន អាច​ស្រង់ដើម​រួច នា​ត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ​។​

​បន្ទាប់ពី​បើក​ដំណើរការ​ឡើងវិញ​និង​ពង្រីក​ជើងហោះហើរ​ក្នុងស្រុក​បន្ថែម ក្រុមហ៊ុន​ Vietjet​ និង​វិស័យ​អាកាសចរណ៍​វៀតណាម​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ដើម្បី​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​របស់ខ្លួន​ចាប់ពី​ខែកក្កដា​ខាងមុខនេះ​តទៅ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៅលើ​ការគ្រប់គ្រង​ការរីក​រាតត្បាត​នៃ​កូ​វីដ ១៩ និង​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​របស់​អ្នកដំណើរ​និង​បុគ្គលិក​របស់ខ្លួន​។​

​អំពី​ក្រុមហ៊ុន ​Vietjet :

Vietjet​ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​របស់​វៀតណាម ក្នុងការ​ប្រតិ​ប​ត្ត​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់ជូន​តម្លៃ​សំបុត្រ​បែប​សន្សំសំចៃ​តាម​តម្រូវការ និង​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​។ ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​នូវ​សេវាកម្ម​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជ​អេឡិចត្រូនិក (e-commerce) ធំជាងគេ​បំផុត ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​ជាច្រើន​សម្រាប់​អតិថិជន​។​ Vietjet ​គឺជា​សមាជិក សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) និង​បានទទួល​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែល​នេះ​។​Vietjet​ក៏បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​សម្រាប់​សុវត្ថិភាព​ជាមួយនឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហទំព័រ​អង្កេត​លើ​ផលិតផល និង​សុវត្ថិភាព​របស់​ពិភពលោក AirlineRatings.com​ ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០​របស់​ពិភពលោក សម្រាប់​ការប្រើ​ហិ​វ​ញ្ញ​វត្ថុ​ដ៏​មាន​ផាសុខភាព និង​ប្រតិបត្តិការ​ផ្សេងៗ ដោយ​អង្គភាព​វិភាគ​លើ​ក្រុមហ៊ុន​អាកាសចរណ៍ ​Airfinance Journal ក្នុង​ឆ្នាំ​២០១៨​។

​ក្រុមហ៊ុន ​Vietjet ​អាកាសចរណ៍ Vietjet​ ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ច្រើនជាង​៤០០​លើក ដោយ​ដឹក​អ្នកដំណើរ​ច្រើនជាង​៦៥​លាន​នាក់ មកទល់ពេលនេះ ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន​១០៦ ដែល​គ្របដណ្តប់​ក្នុង​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ដូចជា​ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេស​ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​កម្ពុជា​ ៕ ដោយ ៖ CEN

spot_img
×