Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រង​ការរិះគន់​ខ្លាំងពេក​ពី​បណ្តាញ​សង្គម ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​រវាង​គ្រូ និង​សិស្ស ឈានដល់​ទីបំផុត ខាង​ស្រី​ធ្វើអត្តឃាត រីឯ​ខាង​ប្រុស​ត្រូវ​បាត់បង់​ប្រពន្ធ​កូន​

spot_img

​ថ្មីៗ​នេះ នារី​ជា​សិស្ស​ម្នាក់​អាយុ ២១ ឆ្នាំ នៅក្នុង​ប្រទេស​វៀតណាម បានសម្រេច​ធ្វើអត្តឃាត ដែល​គេ​សង្ស័យថា អាច​ដោយសារ​រង​ភាពអាម៉ាស​ខ្លាំង បន្ទាប់ពី​រូបភាព​ជាច្រើន​របស់​នា​ង និង​គ្រូបង្រៀន​វ័យ​ចំណាស់​ជា​គូស្នេហ៍ ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ LA បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នារី​រងគ្រោះ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ និង​កំពុង​ត្រូវបាន​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ទូទៅ Da Lat​។ ទន្ទឹមនេះ​ផងដែរ ប្រុស​ស្នេហ៍​របស់​នាង គ្រូបង្រៀន​ឈ្មោះ NVT ក៏ត្រូវ​បាន​ហាម​ដាច់ខាត មិន​ឲ្យ​ទាក់ទង​គ្រួសារ​របស់​នាង​ឡើយ​។​

​គណនី​ខាងលើ នៅបាន​ឲ្យ​ដឹង​ទៀតថា នៅពេលនេះ​នារី​រងគ្រោះ​ឈ្មោះ TPN បានដឹងខ្លួន​ហើយ ខណៈដែល​លោក NVT បានគេច​ខ្លួន និង​សូម្បីតែ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់ ក៏បាន​លុបចោល​រូបថត​ផ្អែមល្ហែម​ទាំងអស់​របស់​ពួកគេ ដោយ​ក្នុងនោះ​រួមទាំង​ពិធី​ភ្ជាប់ពាក្យ និង​សំបុត្រ​លែងលះ​ជាមួយ​អ​តី​ប្រពន្ធ​។​

​រឿងរ៉ាវ​ស្នេហា​រវាង​គ្រូ និង​សិស្ស​នេះ បានកើត​ឡើង គឺ​នៅពេល TPN រៀន​នៅ​ថ្ងៃទី​៩ (​អាយុ ១៥ ឆ្នាំ​) ត្រូវបាន​គ្រូបង្រៀន NVT ទទួល​ធ្វើជា​កូនចិញ្ចឹម ។ ប៉ុន្តែ ក្រោយមក គេ​ពុំ​នឹកស្មានថា ទំនាក់ទំនង​រវាង​ឪពុក និង​កូនចិញ្ចឹម​ទាំងពីរ បែរ​ក្លាយជា​គូស្នេហ៍​នឹង​គ្នា​សោះឡើយ​។ នៅពេលនោះ ឪពុកម្តាយ​របស់ TPN បាន​បដិសេធ​ទទួលស្គាល់ និង​ហាម​កូនស្រី មិន​ឲ្យ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្រូ​វ័យ​ចំណាស់​នេះឡើយ ប៉ុន្តែ នាង​រឹង​ចចេះ និង​ប្រាប់​ឪពុកម្តាយ​ថា គាត់​គ្រាន់តែ​ជា​ឪពុកចិញ្ចឹម​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា លោក NVT មាន​ប្រពន្ធ​ជា​គ្រូបង្រៀន​ដូចគ្នា និង​កូនច្បង​អាយុ ៣០ ឆ្នាំ ហើយ ។ ប៉ុន្តែ ដោយសារ​រឿង​ត្រូវបាន​បែកធ្លាយ គ្រូបង្រៀន​អាយុ ៥៣ ឆ្នាំ រូបនេះ ក៏បាន​សម្រេចចិត្ត​លែងលះ​ប្រពន្ធ​ក្នុង​ខែមេសា ឆ្នាំ​២០២០ និង​យក TPN ធ្វើជា​ប្រពន្ធ​ទី​២​រហូតមកទល់​ពេលនេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ vietgiaitri)


spot_img
×