Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ដ​បុក​បង្គោល​ស្លាក​ប៉ាណូ​បាក់​មួយ​ដើម​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ដ ​ផ្ងារជើង​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ដ​រេ​ចង្កូត​ឡើង​សួន​ផ្លូវ​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ​បាក់
​មួយ​ដើម​និង​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ
​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត
​បណ្ដោយ​ផ្លុ​វ​៥ ក្បែរ​មន្ទីរពេទ្យបង្អែក​សម្ដេចឪ សម្ដេចម៉ែ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ
រាជធានី​ភ្នំពេញ​។​

​បើក​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​FordRange
មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BJ-9196 បើក​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា ក្នុងទិសដៅ
​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខ​ណះ​ពេលមកដល់​នឹង​ចំណុចកើតហេតុ​បាន​បើក​រេ​ចង្កូត​ឡើងលើ​សួន
​ផ្លូវ​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ​ដែល​នៅ​ចំ​កណ្ដាល​សួន​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​មួយ​ដើម ឯ​រថយន្ដ​ក្រឡាប់
​ផ្ងារជើង​មួយ​ចំហៀង ចំណែក​កៃ​កុង​រថយន្ដ​បាន​ចេញពី​ក្នុង​រថយន្ដ​ឡើងលើ​រថយន្ដ​មួយទៀត​គេចខ្លួនបាត់
ក្នុងករណីនេះ​គ្មាន​អ្នកណា​រងរបួស​ឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ដល់​ចំណុចកើតហេតុ​បាន​ទាក់ទង​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍
​មក​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ
​រង់ចាំ​ម្ចាស់​រថយន្ដ​បង្ក​មក​ដោះស្រាយ​តាមច្បាប់​៕

ដោយ​៖​ភ​ត្រា​និង សា​ម៉េ​ត​


spot_img
×