Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​បួង​ចង្កូត ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ខាងមុខ​

spot_img

​ភ្នំពេញ​÷​រថយន្ត​ព្រូស​មួយគ្រឿង​បើក​ជ្រុល​ចង្កូត​ទៅបុក​នឹង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​២០១១ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ២ និង ៥ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​អង្គា​រ៍​ទី ៣០ ខែមិថុនា ឆ្នាំ ២០២០​។​

​ករណី​ដែល​កើតហេតុ​ខាងលើ​មិន​បង្ក​ឲ្យ​មាន​របួស​ទេ គឺ​រង​ការខូចខាត​តែ​រថយន្ត​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BC 38 01 ធ្វើដំណើ​ទិសដៅ​ពី​កើត​បម្រុង​បត់​មក​ត្បូង​ល្បឿន យ៉ាង​លឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត​ជ្រុល ទៅបុក​នឹង​បង្គោល​ភ្លើង​មួយ​ដើម​នៅតាម​បណ្តោយ​ផ្លូវ ២០១១ កែង នឹង​ផ្លូវ សម្តេច​ជា​សុ​ី​ម ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ព្រូស​ផុង​ពី​ខាងមុខ ទាំងស្រុង និង​បែក​ពោង​សុវត្ថិ ភាព​ទាំងពីរ រីឯ​ម្ចាស់​រថយន្ត​សំណាង​មែន មិនមាន​រងរបួស​ស្នាម​គ្រាន់តែ​រង​ការខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​ក៏​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ដើម្បី​ស្ទូច​យក​រថយន្ត​មួយគ្រឿង​នេះ ទៅ​រក្សាទុក​រង់ចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​៕

ដោយ​៖​សា​មេ​ត និង ភក្ត្រា​


spot_img
×