Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទាហាន​កម្ពុជា និង ទាហាន​ថៃ ជួបគ្នា​ដើម្បី​ដោះស្រាយ​រាល់​ហេតុការណ៍​មិន​ប្រក្រតី ដែល​កើតឡើង​ដោយ​ចៃដន្យ​

spot_img

​ព្រំដែន​កម្ពុជា​ថៃ ៖ បើតាម​ប្រភពពី​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា មេទាហាន​កម្ពុជា និង ទាហាន​ថៃ​បង្កើន​កាន់តែ​ល្អ​តាមរយៈ​ការ​ណាត់ ជួបគ្នា​បានជា​ប្រចាំ​នៅតាម​បណ្តា​គោលដៅ​ធ្លាប់​ណាត់ជួប ដើម្បី​ដោះស្រាយបាន​ភ្លាម រាល់​យថាហេតុ​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ​។​

​នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ២០២០​នេះ នៅ​ច្រក​អានសេះ ខាង​ទឹកដី​កម្ពុជា មាន​ការជួប​សំណេះសំណាល​គ្នា​មួយ រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ​។

​ភាគី​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣, និង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ចាន់​ថុ​ន​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា សឿន (​នាយរង​សេនា ធិ​ការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ​), ឯកឧត្តម មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ព្រះវិហារ​, ឯកឧត្តម មេបញ្ជាការរង f៣, ឯកឧត្តម មេបញ្ជាការ L៨​។​

​ភាគី​ថៃ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ ថា​ន់​យ៉ា​គា​ទ្ទិសា​ន មេបញ្ជាការ​យោធភូមិភាគ​ទី​២ អមដំណើរ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី​អៈ​ឌុន ប៊ុន​ថាំ​ចៈ​រ៉ឺ​ន មេបញ្ជាការ​កងកម្លាំង​ស៊ុ​រៈណា​រី​, វរសេនីយ៍ឯក អ័​ក្ខ​រៈ​ផុន មូ​ន​ប្រា​ក់ដា មេបញ្ជាការ​ទិស​ទី​១, វរសេនីយ៍ឯក ប៊ុន​សឺ​ម ប៊ុន​បាំ​រុង មេបញ្ជាការរង ទិស​ទី​១ និង​ជា​ប្រធាន​ទំនាក់ ទំនង​ព្រំដែន​ថែ​ប្រចាំ​តំបន់​ទី​១, វរសេនីយ៍ឯក ស៊ុ​រៈ​គី​ទ្ទ កា​នលៈ​នេត្រ មេបញ្ជាការ​វរ​សេនា​ធំ​លេខ​២៣ ឈុតខ្មៅ​។​

​ខ្លឹមសារ​សំខាន់​នៃ​ជំនួប​គឺ ជួប​សំណេះសំណាល ដើម្បី​សំដែង​ការគួរសម ពី​សំណាក់ ឯកឧត្តម មេបញ្ជាការ​យោធភូមិភាគ​ទី​២​ថៃ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី​។​

​នៅក្នុង​ជំនួប​នេះ​ផងដែរ ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​ពី​ទំនាក់ ទំនង​កាន់តែ​ល្អ​របស់​ថ្នាក់ដឹកនាំ​កងទ័ព នៃ​ប្រទេស​ទាំងពីរ ជា ពិសេស កម្លាំង​កំពុង​ឈរជើង​ទល់មុខ នៅ​ទិស​ទី​១​នេះ បាន​រក្សាបាន​នូវ​ទំនាក់ទំនង​កាន់តែ​ប្រសើ​ឡើង​ផងដែរ ក្នុង​រយៈពេល​កន្លងមក​នេះ តាមរយៈ​ការ​ណាត់ ជួបគ្នា​បានជា​ប្រចាំ​នៅតាម​បណ្តា​គោលដៅ​ធ្លាប់​ណាត់ជួប ដើម្បី​ដោះស្រាយបាន​ភ្លាម រាល់​យថាហេតុ​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×