Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ថោង ខុន បង្ហាញ​ឱកាស​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដល់​សមាជិក​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-US តែ​ត្រូវ​រួមគ្នា​ទប់ស្កាត់​កូ​វីដ​ជាមុន​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ពី​ឱកាស​វិនិយោគ​ជាច្រើន លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) ដែលជា​ស្ថាប័ន​ដ៏​ធំ​មួយ មាន​សមាជិក​នៅ​ពាសពេញ តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ជុំវិញ​ពិភពលោក ប៉ុន្តែ​កម្ពុជា​ក៏បាន​ស្នើសុំ​កិច្ចសហការ​រួមគ្នា ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 ឱ្យខាងតែបាន​ជាមុន​ផងដែរ​។​

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​ឯកឧត្តម​បណ្ឌិត ថោង ខុន ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ (​ម៉ោង​នៅ​កម្ពុជា​)​។​

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី US-ABC បាន​លើកសំណើ​ជាច្រើន ដើម្បី​ស្វែងរក​ការជួយ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ធុរកិច្ច​ទេសចរណ៍ នា​កំលុងពេល​កម្ពុជា​ជួប​វិបត្តិ COVID-19 និង​ក្រោយពេល​វិបត្តិ​នេះ​ត្រូវបាន​បញ្ចប់​។​

​លោក Amb. Michael W.Michala អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក បាន​ថ្លែងថា បច្ចុប្បន្ន US-ABC មាន​បណ្តា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ជាច្រើន នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ និង​លើ​ពិភពលោក​ជា​សមាជិក ហើយ​តាមរយៈ​កិច្ចប្រជុំ​នេះ US-ABC ស្នើសុំ​បង្កើត​កិច្ចសហប្រតិបត្តិការ ការដោះស្រាយ​បញ្ហា​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ការប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ COVID-19​។​

​លោក​បន្តថា សម្រាប់​កិច្ចប្រជុំ​នាពេល​មានការ​ចូលរួម ដោយ​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជា​សមាជិក មកពី​ក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និង​ក្រុមហ៊ុន Air nb ជាដើម ក្នុង​គោលបំណង​បង្កើត​គំនិត និង​ការអនុវត្ត​ល្អៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ COVID-19 និង​លើក​ផែនការ​បង្កើត​កិច្ចសហប្រតិបត្តិការ ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​វិបត្តិ COVID-19 ត្រូវបាន​បញ្ចប់ និង​ស្នើ​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុង​វិស័យ​ធុរកិច្ច​ទេសចរណ៍​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​ឆ្លើយតប​នឹង​សំណើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ឱ្យ US-ABC បន្ត​សហការ​ជាមួយ​ផ្នែក​ជំនាញ​ក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា ក្នុង​វិស័យ​ទេសចរណ៍​។​
​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់ US-ABC ជំរុញ​សមាជិក​របស់ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ដែល​កំពុងមាន​សក្តានុពល និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងខ្លាំង​៕

ដោយ​៖​កូ​ឡាប​

spot_img
×