Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ចិន​បានអនុម័ត​ច្បាប់​សន្តិសុខ សម្រាប់​ហុងកុង ទោះ​មានការ​ព្រមាន​ពី​អន្តរជាតិ​

spot_img

​សភា​ចិន បានធ្វើ​ការអនុម័ត​ច្បាប់​សន្តិសុខ សម្រាប់​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​អង្គារ​នេះ បើទោះបីជា​មានការ​ព្រមាន​ពី​អន្តរជាតិ ពី​ផលវិបាក​ដែល​ចិន នឹង​ប្រឈម​យ៉ាងណាក៏ដោយ​។

​ច្បាប់​សន្តិសុខ​ថ្មី​របស់​ក្រុង​ប៉េកាំង នឹងធ្វើ​ការផ្លាស់ប្តូរ​នៅក្នុង​ទីក្រុង​ហុងកុង ចាប់តាំងពី​ក្រុង​នេះ ត្រូវបាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ ១៩៩៧​។​

​បើតាម​ទូរទស្សន៍​ខ្សែកាប​ចិន ដែល​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ច្បាប់​សន្តិសុខ​ជាតិ ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​សភា​ប្រជាជន​ចិន​។​

​ក្រុង​ប៉េកាំង​បានស្នើ​ច្បាប់​សន្តិសុខ​កាលពី​ខែ​មុន ដើ​ម្ប​ឆ្លើយតប​ទៅនឹង​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ច្រើនលើកច្រើនសារ​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំមុន​។ ច្បាប់​ថ្មី​នឹង​ចាត់​លើក​សកម្មភាព​ធ្វើ​ឲ្យ​វឹកវរ ភេរវកម្ម ការ​ផ្តាច់ខ្លួន និង​ការឃុបឃិត​គ្នា​ជាមួយនឹង​បរទេស​។​

​ច្បាប់​ថ្មី​សម្រាប់​គ្រប់គ្រង​ហុងកុង​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ប្រជាជន​ហុងកុង​រាប់រយ​នាក់​បានធ្វើ​ការដើរ​ក្បួន​យ៉ាង​ស្ងៀមស្ងាត់​តាម​ដងផ្លូវ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ទៅ​ច្បាប់​សន្តិសុខ​។​

​ការដើរ​ក្បួន​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប៉ូលិស​ហុងកុង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​ហែរ​ក្បួន​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី ១ ខែកក្កដា ដើម្បី​ប្រា​រព​ខួប​នៃ​ការប្រគល់​ទីក្រុង​ហុងកុង​មក​ឲ្យ​ចិន​កាលពី​ឆ្នាំ ១៩៩៧​។​

​ប៉ូលីស​បញ្ជាក់ថា ការដើរ​ក្បួន​នឹង​រំលោភ​ដល់​បំរាម​របស់​ទីក្រុង ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ចាប់ពី ៥០​នាក់​ឡើងទៅ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់ COVID-19​។​

​អង់គ្លេស​បានប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ក្រោម​កិច្ចព្រមព្រៀង ដែល​ផ្តល់​ឲ្យ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​មួយ​សម្រាប់​ខ្លួនឯង និង​មាន​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ទៀតហើយ ក្រោយ​រដ្ឋាភិបាល​ចិន​ស្នើច្បាប់​សន្តិសុខ ដែល​អ្នកជំនាញ​មើលឃើញថា ច្បាប់​នោះ​នឹង​រឹតត្បិត​ដល់​សេរីភាព​ប្រជាជន​ហុងកុង​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×