Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រកាស​ទទួលស្គាល់​ភូមិ​ចំនួន​៨ ក្នុង​ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណន់ បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទបាន​មានប្រសាសន៍ កោតសរសើរ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និង​ប្រជាជន​​ផ្ទាល់​នៅក្នុង​ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​បានប្រែក្លាយ​និង​បញ្ឈប់​នូវ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​បាន​ទាំងស្រុង​។​

​ការលើកឡើង​នេះ ក្នុងឱកាស​ដែល​ឯកឧត្តម​ទ្រី ម៉េង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ឃុំ​បាយ​ដំ​រ៉ាំ ជា​ឃុំ​បញ្ឈប់​នូវ​ការ​បន្ទោបង់ ពាសវាល​ពាសកាល នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ អនុវិទ្យាល័យ​បាយ​ដំ​រ៉ាំ ក្នុង​ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណន់ ដែលមាន​ការចូលរួម និង​អមដំណើរ​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​លោក វណ្ណ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា ពិធី​ប្រកាស​ទទួលស្គាល់​ឃុំ​ដែល​បញ្ឈប់​
​បន្ទោបង់​ពាសវាល​ពាសកាល​(ODF) នៅថ្ងៃនេះ គឺ​ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ភូមិ​ចំនួន​៨​។ នៅ​ទូទាំង​ខេត្តបាត់ដំបង​ឃុំ​ដែល​សម្រេចបាន​ODF មាន​ចំនួន​៨​ឃុំ និង​មាន​ភូមិ​ចំនួន​១៣៥​ភូមិ​។ អត្រា​ភាគរយ​នៅ​ទូទាំង​ខេត្តបាត់ដំបង គឺ​ទឹកស្អាត​មាន​៦៩% និង​អនាម័យ​មាន​៧៣%​។​

​លោក ស្រ៊ិ​ន ពុ​ទ្ធី ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ បាន​មានប្រសាសន៍ថា វឌ្ឍនភាព​ពី​ការអនុវត្ត​គម្រោង នៃ​គម្រោង​ផ្គត់ផ្គង់​ទឹក​និង​អនាម័យ​ជនបទ​ទី​២(​ហិរញ្ញប្បទាន​បន្ថែម​) គឺ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន ដែល​រស់​នៅតាម​ទីជនបទ ដែល​ស្ថិតក្នុង​តំបន់​គោលដៅ របស់​គម្រោង​តាមរយៈ​ការពង្រីក​សេវាកម្ម​ទឹក និង​អនាម័យ​ឲ្យ​កាន់តែ​ប្រសើរឡើង ដោយ​ការកែប្រែ​ការអនុវត្ត​ទម្លាប់​អនាម័យ និង​ការប្រើប្រាស់​ទឹកស្អាត ដែល​ស្ថិតក្នុង​ខេត្ត​គោលដៅ​ទាំង​៦ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ សៀមរាប និង​ខេត្តកំពង់ឆ្នាំង​។​

​ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ មានស្រុក​ចំនួន​៦ ហើយ ដែល​បានប្រកាស​ទទួលស្គាល់ ជា​ស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។ នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ នៅក្នុង​ឃុំ​បាយ​ដំ​រ៉ាំ របស់​ស្រុក​បាណន់ ខេត្តបាត់ដំបង ហើយ​វា​ក៏​ជាការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដែល​មិនអាច​កាត់ផ្តាច់​បាន រវាង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ​និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា​ធនាគារអភិវឌ្ឍន៍អាស៊ី​ADB ដែល​បាន​គាំទ្រ​លើ​ផ្នែក​ទឹកស្អាត និង​អនាម័យ​ជនបទ និង​មាន​កិច្ចសហការ​ដ៏​ល្អ ដែល​បាន​ជួយ​ជ្រោមជ្រែង រហូត​ធ្វើ​ឲ្យ​លេចចេញ​ជា​រូបរាង​ពិតប្រាកដ នូវ​សមិទ្ធផល​ដ៏​សំខាន់​នាពេលនេះ​។​

​ឯកឧត្តម ទ្រី ម៉េង បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ជាពិសេស​ធនា​
​គារ​អភិវឌ្ឍន៍អាស៊ី​ADB បន្ត​ជួយ​បន្ថែមទៀត ដល់​ប្រជាជន​នៅ​ឃុំ ដែល​បាន​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងអស់ ដើម្បី​បន្ត​នូវ​និរន្តរភាព​អនាម័យ របស់ខ្លួន​ជា​រៀងរហូត​បាន​៕
​ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×