Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​បិទ Tik Tok និង​កម្មវិធី​ចិន​ជាង ៥០​ទៀត​ក្នុងប្រទេស​ខ្លួន ក្រោយ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​

spot_img

​រដ្ឋាភិបាល​ឥណ្ឌា​បាន​ហាម​ឃាតកម្ម​វិធី​ដ៏​ល្បី​របស់​ចិន Tik Tok និង​កម្មវិធី​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​របស់ខ្លួន ដោយ​ឥណ្ឌា​លើកឡើងថា​កម្មវិធី​ទាំងនោះ​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​។​

​ការប្រកាស​បិទ​កម្មវិធី Tik Tok នៅ​ឥណ្ឌា​នេះ កើតឡើង​ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដែល​ហេតុការណ៍​បណ្តាល​ឲ្យ​ទា​ហ៊ាន​ឥណ្ឌា​ជាង ២០​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។​

​នៅក្នុង​សេចក្តីប្រកាស ឥណ្ឌា​និយាយថា កម្មវិធី​ចិន​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​បូរណភាព ព្រមទាំង​វិស័យ​ការពារជាតិ សន្តិសុខ​រដ្ឋ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​របស់​ឥណ្ឌា​។​

​កម្មវិធី​ចិន​សរុប​ចំនួន ៥៩ ត្រូវបាន​បិទ​ចោល ដោយ​ក្នុងនោះ​មានកម្ម​វិធី Wechat ដ៏​មាន​ប្រជាប្រិយ​របស់​ចិន​ផងដែរ​។​

​ការបិទ​នោះ កើតឡើង​ក្រោយ​មាន​ភាព​តានតឹង​ដាក់គ្នា​នៅតាម​បណ្តោយ​ព្រំដែន មាន​ជម្លោះ​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​។ ទាំង​ឥណ្ឌា និង​ចិន​បានធ្វើការ​ដាក់ពង្រាយ​ក​ង​កម្លាំង​កាន់តែច្រើន​។​

​ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បាន​លើកឡើងថា “​ខ្លួន​បាន​ហាមឃាត់​កម្មវិធី​របស់​ចិន​ចំនួន ៥៩ ក្រោយពេល​ទទួលបាន​កា​រ​ត្អូញត្អែរ​ពី​ប្រភព​ជាច្រើន​អំពី​កម្មវិធី​នោះ​ថា មានការ​លួច និង​បញ្ជូន​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាតិ “​។​

​ក្រុមហ៊ុនមេ​របស់ Tik Tok មាន​ឈ្មោះថា ByteDance ដែល​ក្រុមហ៊ុន​នេះ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ប៉េកាំង ហើយ​កម្មវិធី​បាន​ទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​នៅក្នុង​ទីផ្សារ​ចិន មុនពេល​ភាពល្បីល្បាញ​រីក​សុះសាយ​ជុំវិញ​ពិភពលោក​។​

​នៅក្នុង​ប្រទេស​ឥណ្ឌា មាន​អ្នកប្រើប្រាស់​កម្មវិធី Tik Tok ប្រមាន ១២០​លាន​នាក់​។​

​នៅក្នុង​បញ្ជ​កម្មវិធី​ចិន​ដែល​ហាមឃាត់​ដោយ​ឥណ្ឌា ក៏មាន​បណ្តាញ​សង្គម​ដ៏​ធំ​របស់​ចិន​ផងដែរ គឺ Weibo និង​ហ្គេម Clash of Kings រួមទាំង​កម្មវិធី US Browser របស់ Alibaba​។​

Tik Tok បាន​បដិសេធ​ចំពោះ​ការអះអាង​របស់​ឥណ្ឌា​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×