Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា គ្រាន់​តែ​លុយ​ចំណាយ​រៀបចំ​ទូរ​ទឹកកក​លើ​យន្តហោះ​របស់​ប្រធានាធិបតី​ត្រាំ អស់​ដល់​ទៅ ២៤​លាន​ដុល្លារ​

spot_img

តាម​នោះ ទូរ​ទឹកកក​ដែល​រៀបចំ​ថ្មី​លើ​យន្តហោះ​ពិសេស របស់​ប្រធានាធិបតី​អាមេរិក អាច​រក្សា​ស្បៀងអាហារ​គ្រប់គ្រាន់ សម្រាប់​ប្រធានាធិបតី​អាមេរិក និង​មនុស្ស ៥០​នាក់ ទៀត​បរិភោគបាន ៣​សប្តាហ៍​។​

​តាម​កាសែត The Guardian បាន​ចុះផ្សាយ​ព័ត៌មាន​ថា រដ្ឋការ​ត្រាំ​ទើប​ចុះ​កិច្ចសន្យា​តម្លៃ ២៤​លាន​ដុល្លារ​ជាមួយ Boeing ដើម្បី​ផ្លាស់ប្តូរ​ប្រព័ន្ធ​បង្កក​ស្បៀងអាហារ​ពីលើ​យន្តហោះ​របស់​ប្រធានាធិបតី​អាមេរិក​។​

​នេះ​ជា​ប្រព័ន្ធ ២ ក្នុងចំណោម​ប្រព័ន្ធ​បង្កក​ស្បៀងអាហា​រទាំង ៥ លើ Air Force One មាន​សមត្ថភាព​ស្តុប​ទុក​ស្បៀងអាហារ​គ្រប់គ្រាន់ សម្រាប់​របបហូបចុក ស្តង់ដារ​ទាហាន​អាមេរិក ៣០០០​នាក់​។ ដោយឡែក​ចំពោះ ទូរ​ទឹកកក ២ ដែល​ផ្លាស់​ប្តូរ​នោះ គឺ​អាច​ចិញ្ចឹម​ប្រធានាធិបតី​អាមេរិក និង​សហការី ៥០​រូប ក្នុង​រយៈពេល ៣​សប្តាហ៍​បាន​៕ សូ​យ​ន​

 

spot_img
×