Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ធ្យូងថ្ម​កម្លាំង ២គុណ៣៥០MW នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២​ខាងមុខ​

spot_img

​ព្រះសីហនុ​៖ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​បទ​បង្ហាញ​លទ្ធផល​សិក្សា​សង្ខេប លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ធ្យូងថ្ម របស់​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ី​ស៊ីន អេ​ន ឌី​វេឡុ​ម​មេន មាន​អនុភាព ២គុណ៣៥០​មេ​ហ្គា​វ៉ា​ត់ គ្រោង​សាងសង់​លើ​ផ្ទៃដី ៥៤,៩​ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​មន្ត្រី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​។

​តាម​តំណាង​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ី​ស៊ីន អេ​ន ឌី​វេឡុ​ម​មេន បានឱ្យដឹងថា ក្រុមហ៊ុន​បានទទួល​សិទ្ធិ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​អនុភាព ២គុណ៣៥០​មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បានធ្វើ​បទ​បង្ហាញ​ចំណុច​និយាម​កា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​គម្រោង ផលប៉ះពាល់​សំខាន់ៗ និង​វិធានការ​ដោះស្រាយ​មួយចំនួន​ក្នុងដំណាក់កាល​ប្រតិបត្តិ​គម្រោង​សុវត្ថិភាព​ការងារ​មានដូចជា​៖ -​គោលការណ៍​សុវត្ថិ​ភាពទាក់ទង និង​ខ្សែ​ពាន​, គន្លឹះ​សុវត្ថិភាព​នៅ​តំបន់​ស្តុក​ធ្យូងថ្ម និង​ផេះ​ធ្យូងថ្ម និង​កន្លែង​កិន​ធ្យូងថ្ម​, សុវត្ថិភាព​ការងារ​នៅ​ទី​ខ្ពស់​, បុគ្គលិក​ធ្វើការ​នៅ​មន្ទីរពិសោធន៍​, បុគ្គលិក​ធ្វើការ​នៅ​កន្លែង​ដែលមាន​សំឡេង​ខ្លាំងៗ​, បុគ្គលិក​ធ្វើការ​នៅ​កន្លែង​ឡ​ចំហាយ​, សុវត្ថិភាព​នៅ​កន្លែង​ផ្ទេរ​ចរន្តអគ្គិសនី (Switch Yard), ការផ្តល់ជូន​នូវ​អនាម័យ និង​សុខុមាលភាព​ជូន​ដល់​បុគ្គលិក​-​កម្មករ​, ការបិទ​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​នៅ​តា​ទីតាំង​សំខាន់​នៅក្នុង​រោងចក្រ​, ការអប់រំ​, ការសង្គ្រោះ​បឋម​, ការស៊ើបអង្កេត​គ្រោះថ្នាក់ និង​របាយការណ៍​, ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​, ប្រព័ន្ធគ្រប់គ្រង​ខ្យល់ និង​កំដៅ​ក្នុង​រោងចក្រ​ជាដើម​។

​គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ធ្យូងថ្ម​កម្លាំង ២គុណ៣៥០MW ផ្តល់​ផលប្រយោជន៍​ដូចជា ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​នាំចូល​អគ្គីសនី​ពី​ប្រទេសជិតខាង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ។ ហើយ​គម្រោង​សាងសង់​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២​ខាងមុខ​។

​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ី​ស៊ីន អេ​ន ឌី​វេឡុ​ម​មេន​ដែល​បានធ្វើ​បទ​បង្ហាញ​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម ដែលមាន​អនុភាព ២​គុណ​៣៥០​មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ រដ្ឋបាលខេត្ត​និង​ចូលរួម​សហការ ដើម្បីឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុងកា​សាងសង់​ស្ពាន​ជញ្ជូន​ធ្យូងថ្ម និង​ការសាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ស្រុក​ស្ទឹងហាវ ប្រកបដោយ​រលូន ព្រមទាំង​ធ្វើការ​ណែនាំ​មួយចំនួន​ដូចជា​៖ ការសាងសង់​ស្ពាន​ជញ្ជូន​ធ្យូងថ្ម​ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​, រៀបចំ​ទីតាំង​ស្តុ​ប​ធ្យូងថ្ម ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​, ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ការងារ និង​បទដ្ឋាន​គតិយុត្ត​នានា​ដល់​និ​យោគិន និង​កម្មករ​, សិក្សា​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ធ្យូងថ្ម​ចំងាយ ១០​គីឡូម៉ែត្រ ការពារ​ដល់​ផលប្រយោជន៍​សុខភាព​សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​៕
​ដោយ​៖CEN


spot_img
×