Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់ចំណូល​តំបន់​សេដ្ឋកិច្ច​ពិសេស PPSEZ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ធ្លាក់ចុះ​ជាង ៨២%

spot_img

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ភ្នំពេញ​អេស​អ៊ី​ហ្សិត គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន PPSEZ ទទួលបាន​ប្រាក់ចំណូល​សរុប ១៥.៧៤៨.២១៨ ពាន់​រៀល ដែលមាន​ថយចុះ​ជាង ៨២,២៥% បើ​ប្រៀបធៀប​ទៅ​និង​ចំនួន​ប្រាក់​៨៨.៦៩៥.០២៤ ពាន់​រៀល ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​។ ជា​លទ្ធផល​ក្រុមហ៊ុន​ចំណេញ​សុទ្ធ​ចំនួន ៤៧៤.១៦១ ពាន់​រៀល បើ​ប្រៀបធៀប​និង​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ៣៦.០៥៧.១០១ ពាន់​រៀល ក្នុង​ត្រីមាស​ដូចគ្នា ឆ្នាំ ២០១៩​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​របាយការណ៍​ដ៏​ដែល​នេះ​បាន​បង្ហាញថា ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នៅតែ​បន្ត​ភាពរឹងមាំ​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ដោយមាន​ទ្រព្យសកម្ម​ស​រុ​ប​ចំនួន ៣៨០.៩៥១.៧២៨​ពាន់​រៀល ដែល​រួមមាន​ទ្រព្យសកម្ម​រយៈពេល​វែង​ចំនួន 137.191.976 ពាន់​រៀល និង​ទ្រព្យសកម្ម​រយៈពេល​ខ្លី​ចំនួន 243.795.752 ពាន់​រៀល​។ មូលធន​សរុប​ចំនួន 240.619.536 ពាន់​រៀល ដែលមាន​ការកើនឡើង​ចំនួន 1,40% បើ​ប្រៀបធៀប​ទៅ​និង​ចំនួន 237.286.016 ពាន់​រៀល នៅ​ចុងឆ្នាំ​២០១៩​។​

​ក្រុមហ៊ុន​ភ្នំពេញ​អេស​អ៊ី​ហ្សិត បានរៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ ២០២០ ដើម្បី​ដំណើរការ​បោះឆ្នោត និង​តែងតាំង​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ថ្មី នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នៅ​ថ្ងៃទី ២៦ ខែមិថុនា ដែល​ការបោះឆ្នោត​តែងតាំង​នេះ ក្រុមហ៊ុន ជឿជាក់ថា និង​ជួយ​លើកស្ទួយ​ឱ្យ​អាជីវកម្ម កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​។​

​ក្រុមហ៊ុន​ភ្នំពេញ​អេស​អ៊ី​ហ្សិត គឺជា​អ្នក​អភិវឌ្ឍ​និង​ជា​ប្រតិបត្តិ​ករ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSEZ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ដែលជា​ប្រតិបត្តិ​ករ​តំបន់​សេដ្ឋកិច្ច​ឈានមុខ​គេ ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។​

​បច្ចុប្បន្ន PPSEZ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស ១៧ កំពុង​ប្រតិបត្តិការ និង​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​៣៤ ដែល​ទទួលបាន​អនុញ្ញាត​។

​គួរ​បញ្ជាក់ថា តាមរយៈ​ការបណ្តាក់ទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​រោងចក្រ​ផលិត​សម្ភារ បរិក្ខារ អេឡិចត្រូនិក ការវិនិយោគ​នេះ នឹងចូលរួម​ចំណែក​ដ​ល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ក៏ដូចជា ការបង្កើត​ការងារ​នៅនឹងកន្លែង ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៕
​ដោយ​៖CEN

spot_img
×