Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តក្រចេះ ៖ ​​ពង្រីង​វិស័យ​កសិកម្ម និង​វិស័យ​ពាណិជ្ជកម្ម សមិទ្ធផល​នៃ​ការដាំដុះ​

spot_img

​ក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ខេត្ត​មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​៤៩​ក្រុមហ៊ុន លើ​ផ្ទៃដី​១៩៨,៩៧០​ហិកតា ដាំ​ដំណាំ​កៅស៊ូ​បាន​ចំនួន​៨៣,១៨៤៥៣​ហិកតា ចេកអំបូង​លឿង​ចំនួន​៣,០៦៦​ហិកតា និង​ដំណាំ​ផ្សេងៗ​មាន ដំ​ទ្បូ​ង​មី មៃ​សាក់ កា​ស្យា និង​អំពៅ​ជាដើម សា្វ​យ​ចន្ទី​ចំនួន​៤៣៩០០​ហិកតា ម្រេច​៧៩៨​ហិកតា ដំ​ទ្បូ​ង​មី​៦៦៥០៩​ហិកតា​។​

​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០ សន្និសីទ​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ក្រចះ​” ដែលមាន​វាគ្មិន​អញ្ជើញ​ចូលរួម ឯកឧត្តម​វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចះ​” ។​

ឯកឧត្តម​វ៉ា ថន បាន​ថ្លែងថា ខេត្តក្រចេះ មាន​ផ្ទៃដី​កសិកម្ម ដំណាំ​ស្រូវ​បាំង ស្រែវស្សា ក្នុង​ឆ្នាំ​២០១៩ អនុវត្តបាន​ចំនួន​៤៧៧១៤​ហិកតា ស្មើនឹង​១០១% នៃ​ផែនការ​៤៧០០០​ហិកតា និង​ទទួលបាន​ផល​ស្រូវ​សរុប​១៥១,១៤១​តោន​
​ផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់​ក្នុង​ខេត្ត និង​សល់​ស្រូវ​នាំចេញ​ជា​រៀងរាល់ឆ្នាំ​ថែមទៀត​។​

​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិ​ត​ភាព​សំខាន់ៗ​របស់​ខេត្ត ពិសេស​ខេត្តក្រចេះ​មាន​សត្វ​ផ្សោត​ទន្លេមេគង្គ មាន​សំណង់​អគារ​វ័យ​ចំណាស់ សល់​ពី​សម័យ​អាណានិគមនិយម​បារាំង និង​ជា​ដែនដី​ដែល​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ​យូរលង់​។ ដូច្នេះ​ខេត្ត​បាននិងកំពុង​យកចិត្តទុកដាក់​ជំរុញ​ការអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទាំង​១៩​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​វ​ប្ប​ធម៌​ប្រវត្តិសាស្ត្រ​ជាង​៥​កន្លែង រមណីយដ្ឋាន​ធម្មជាតិ​១៣​កន្លែង និង​រមណីយដ្ឋាន​វប្ប​ធម៌​ធម្មជាតិ​១​កន្លែង ហើយ​ខិតខំ​ពង្រីង​សហគមន៍​អេកូ​ទេសចរណ៍​ទាំង​៥​កន្លែង រួមមាន​៖ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់
​កោះ​ផ្តៅ កោះ​ដំបង ជួរ​តា​ចោរ​ក្រហម​ករ សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប
​ជាពិសេស​ការអភិរក្ស​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​បច្ចុប្បន្ន​សត្វ​ផ្សោត​រស់នៅ​ប្រមាណ​៨០​ក្បាល​
​កំពុង​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តជាតិ​មក​ទស្សនា និង​កម្សាន្ត មាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។​

អភិបាលខេត្ត​ក្រចេះ បានបង្ហាញ​នូវ​អ្វីដែល​ជាការ​រីកចម្រើន និង​វឌ្ឍនភាព​ថ្មីៗ របស់​រដ្ឋបាល​ខេត្តក្រចេះ តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តក្រចេះ​»​។​

១)​ការពង្រីក​វិស័យ​កសិកម្ម និង​វិស័យ​ពាណិជ្ជកម្ម​៖ ខេត្តក្រចេះ​មាន​ផ្ទៃដី​កសិកម្ម ដំណាំ​ស្រូវប្រាំង និង​ស្រូវវស្សា ក្នុង​ឆ្នាំ​២០១៩ អនុវត្តបាន​ចំនួន​៤៧,៧១៤ ហិកតា ស្មើនឹង​១០១% នៃ​ផែនការ ៤៧,០០០​ហិកតា ទទួលបាន​ផល​ស្រូវ​សរុប ១៥១,១៤១​តោន ផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់​ក្នុង​ខេត្ត និង​សល់​ស្រូវ​នាំចេញ ជា​រៀងរាល់ឆ្នាំ​ថែមទៀត​។​

​ខេត្ត​មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ៤៩​ក្រុមហ៊ុន លើ​ផ្ទៃដី​១៩៨,៩៧០​ហិកតា ដាំ​ដំណាំ​កៅស៊ូ​បាន​ចំនួន ៨៣,១៨៤.៥៣​ហិកតា (​ដំណាំ​កៅស៊ូ លក្ខណៈ​គ្រួសារ​ចំនួន ២២,០៧៦​ហិកតា​) ចេកអំបូង​លឿង​ចំនួន ៣,០៦៦​ហិកតា និង​ដំណាំ​ផ្សេងៗ មាន​៖ ដំឡូង​មី ម៉ៃសាក់ កា​ស្យា និង​អំពៅ​ជាដើម​។​
​ក្រៅពីនោះ​មាន​ដំណាំ​ជា​លក្ខណៈ​គ្រួសារ​រួមមាន​៖ ស្វាយចន្ទី​ចំនួន ៤៣,៩០០​ហិកតា ម្រេច​ចំនួន​៧៩៨​ហិកតា ដំឡូង​មី​ចំនួន ៦៦,៥០៩​ហិកតា និង​ដំណាំ​រួមផ្សំ ជាច្រើន​ពាន់​ហិកតា​ទៀត ជាមួយនឹង​ការពង្រីក​បន្ថែម​ការចិញ្ចឹម​សត្វ គោ ក្របី ជ្រូក មាន់ ទា និង​បន្លែ​។​ល​។ សំដៅ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់​តែមាន​ភាពប្រសើរ​ឡើងជា​លំដាប់​។​

​ជាមួយនេះ ខេត្ត​មាន​ក្រុមហ៊ុន​មក​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម ចំនួន​០៣​កន្លែង រួមមាន​៖ រោងចក្រ​ផលិត​ម្សៅដំឡូង​មី ០២​កន្លែង រោងចក្រ​ផលិត​ស្កស ០១​កន្លែង​។ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ០១​កន្លែង លើ​ផ្ទៃដី ៨១៨​ហិកតា ស្ថិតនៅក្នុង​ស្រុក​ស្នួល​វិនិយោគ​ដោយ​ក្រុមហ៊ុន យូ ប៊ី អ៉ី ស្នួល មកពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល បច្ចុប្បន្ន​កំពុងដំណើរកា​រ​សាងសង់​រោងចក្រ សហគ្រាស ចំនួន​០៩​ទីតាំង និង​គម្រោង​អភិវឌ្ឍន៍​បន្តបន្ទាប់​ទៀត​។​

​ការការពារ​ធនធាន​ធម្មជាតិ​៖ ខេត្តក្រចេះ មាន​តំបន់​ការពារ​ធនធានធម្មជាតិ ០៦​កន្លែង លើ​ផ្ទៃដី​សរុប​៤០៤,០៥៩​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ស្នួល ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ រួមមាន​៖ ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​មាន​ផ្ទៃដី ១០៤,១១៥ ហិកតា ដែនជម្រកសត្វព្រៃ​កែវ​សីមា​មាន​ផ្ទៃដី ៥៩,៣០១​ហិកតា ដែនជម្រកសត្វព្រៃ​សំបូរ​មាន​ផ្ទៃដី ៥០,០៩៣​ហិកតា ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ​មាន​ផ្ទៃដី ១២,៧៧០​ហិកតា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សសរស្តម្ភ សត្វ​តោ​មាន​ផ្ទៃដី ៨៣៥​ហិកតា របៀង​អភិរក្ស​ជីវចម្រុះ​មាន​ផ្ទៃដី ១៧៧,៧៨០ ហិកតា និង​មាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​០៩​កន្លែង​។​

​ការកសាង​ផ្លូវ​គមនាគមន៍​៖ ខេត្ត​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​សរុប​ប្រវែង ៩៨៨.៣៩​គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​កម្រាល​កៅស៊ូ​ប្រវែង ៣៨៣.៧៦​គីឡូម៉ែត្រ ក្រួស​ក្រហម​ប្រវែង ៥៩៦.១០​គីឡូម៉ែត្រ ផ្លូវ​ក្នុង​ក្រុង​ក្រចេះ (​កៅស៊ូ​បេតុង​) ប្រវែង​៨.៥២​គីឡូម៉ែត្រ ស្ពាន​ចំនួន​១០៩​កន្លែង ស្មើនឹង​៤,២៥១​ម៉ែត្រ លូ​៣៧៤​កន្លែង ស្មើនឹង​១៧,២៦៨​ម៉ែត្រ នឹង​ដា​ឡូ​ចំនួន​៧៨​កន្លែង ស្មើនឹង​១,០៩៨​ម៉ែត្រ​។​

​បច្ចុប្បន្នកំពុង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង ២២.៨៧​គីឡូម៉ែត្រ ផ្លូវ​ក្រាល​បេតុង​ប្រវែង ៣១៧​ម៉ែត្រ លូ​មូល ជ្រុង ប្រវែង​៤,៥៧​គីឡូម៉ែត្រ និង​ថែទាំ​ផ្លូវថ្នល់​ជាប្រចាំ ៣៩​ខ្សែ ប្រវែង​៨១០​គីឡូម៉ែត្រ​។ ស្ថាបនា​ស្ពានបេតុង​ចំនួន ០៦​កន្លែង ស្ពាន​០៥​កន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ប្រវែង ៤៦០​ម៉ែត្រ ជា​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ស្ពាន​អណ្តែង​ដូន​០១ កន្លែង លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣៧៧​ក្នុង​ក្រុង​ក្រចេះ ប្រវែង ៣៦​ម៉ែត្រ ទទឹង​៨.២​ម៉ែត្រ ចំណាយ​ថវិកា​ចំនួន ៥៦១,២៥០​ដុល្លារ ជា​អំណោយ​របស់​ខេត្ត​ប៊ិ​ញ​យឿ​ង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត សម្រេចបាន​៩០​ភាគរយ​។​

​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​ដើម្បី​គាំទ្រ​ដល់ វិស័យ​កសិកម្ម​៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តក្រចេះ បាន​បំពេញការងារ​យ៉ាងសកម្ម ក្នុងតួនាទី​ជា សេនាធិការ​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាលខេត្ត បាន​ជួសជុល​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ និង​សំណង់​សិល្បៈការ​នានា ក្នុងនោះ បាន​ជួសជុល​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ ៧២​ប្រព័ន្ធ ប្រព័ន្ធ​ស្រោចស្រប ១៨១​ប្រព័ន្ធ ដោយ​គិត​ជារួម​ទំនប់​ប្រវែង ៧៣,៤៨៥ ម៉ែត្រ ប្រឡាយ​មេ​ប្រវែង ១៣៣,៩៣២​ម៉ែត្រ ប្រឡាយ​រង​ប្រវែង ៦១,១៣៦​ម៉ែត្រ សំណង់​បង្ហៀរ ៤៦​កន្លែង ទ្វារ​ទឹក ៧៧​កន្លែង និង​លូ ៣៤៣​កន្លែង​។​

​ស្រោចស្រប​ផ្ទៃដី​ទូទាំង​ខេត្ត​បាន ២៣,៨៩៧​ហិកតា ស្មើនឹង ៥០,៨៤% នៃ​ផែនការ ៤៧,០០០​ហិកតា ដោយ​គិត​ទាំង​ស្រូវប្រាំង និង​ស្រូវវស្សា​។ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក ៦៦​សហគមន៍ ស្ថានីយ៍​ជលសា​ស្ត្រ ០២​កន្លែង និង​អាង​តម្រងទឹក​ភ្លៀង ០៨​ស្ថានីយ៍​។ ខេត្ត​បាន​សាងសង់​ច្រាំងទន្លេ ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០២០ បាន​ប្រវែង ២,៤៧៦​ម៉ែត្រ​។​

​វិស័យ​ធនធាន​រ៉ែ និង​ថាមពល​៖ បច្ចុប្បន្ន​ខេត្ត មាន​ក្រុមហ៊ុន​/​អា​ជីករ មាន​អាជ្ញា​បណ្ណ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ៤០​ក្រុមហ៊ុន ស្មើនឹង​៤៦​អាជ្ញា​បណ្ណ​។ ក្នុងនោះ​អាជ្ញា​បណ្ណ​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ ០៦​ក្រុមហ៊ុន ស្មើនឹង​០៧​អាជ្ញាប័ណ្ណ បច្ចុប្បន្ន​បាននិងកំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ តាម​លក្ខខណ្ឌ​អាជ្ញា​បណ្ណ​របស់​ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញា​បណ្ណ​ឧស្សាហកម្ម​-​អាជីវកម្ម​ធនធាន​រ៉ែ​មាស ០១​ក្រុមហ៊ុន ស្មើនឹង​០១​អាជ្ញា​បណ្ណ​, អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក និង​ការ​ដា្ឋ​ន​វាយ​ថ្ម ១៧​ក្រុមហ៊ុន ១៩​អាជ្ញា​បណ្ណ និង​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ ១៦​អា​ជីករ ស្មើនឹង​១៩​អាជ្ញា​បណ្ណ​។​

​ការងារ​ថាមពល​៖ ខេត្តក្រចេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានចេញ​អាជ្ញា​បណ្ណ​ឲ្យ​អ្នក​ចែកចាយ​អគ្គិសនី ០៩ អាជ្ញា​បណ្ណ រួមមាន​៖ អគ្គិសនី​ក្រចេះ EDC ០១​អាជ្ញា​បណ្ណ ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​អគ្គិសនី​កម្ពុជា ដែលមាន​ប្រភព​ថាមពល​អគ្គិសនី​ប្រើប្រាស់​ពី​អនុ​ស្ថានីយ៍​ក្រចេះ និង​អគ្គិសនី​ឯកជន​មាន ០៨​អាជ្ញា​បណ្ណ ត្រូវបាន​គ្របដណ្ដប់​លើ​ភូមិ​ចំនួន ២១៤​ភូមិ ស្មើនឹង​៨២,៩៥% នៃ​ភូមិ​សរុប​ចំនួន ២៥៨ ភូមិ​នៅ​ទូទាំង​ខេត្ត​។ មាន​បរិមាណ​អគ្គិសនី​សរុប​ទូទាំង​ខេត្ត ១៥៨,៦៤២,៥៩៥ គីឡូវ៉ាត់ម៉ោង បើ​ធៀប​ឆ្នាំ​២០១៨ មាន​១១៤,១៣២.៣៥៧​គីឡូវ៉ាត់ម៉ោង កើនឡើង ៤៤,៥១០,២៣៨ គីឡូវ៉ាត់ម៉ោង ស្មើនឹង ២៨.០៧%​។​

​វិស័យ​ទេសចរណ៍​៖ វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​សំខាន់ៗ​របស់​ខេត្ត ពិសេស​ខេត្តក្រចេះ មាន​សត្វ​ផ្សោត​ទន្លេមេគង្គ មាន​សំណង់​អគារ​វ័យ​ចំណាស់ សល់​ពី​សម័យ​អាណានិគមនិយម​បារាំង និង​ជា​ដែនដី ដែល​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ​យូរលង់​។ ដូច្នេះ​ខេត្ត​បាននិងកំពុង យកចិត្តទុកដាក់ ជំរុញ​ការអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទាំង ១៩​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​វ​ប្ប​ធម៌​ប្រវត្តិសាស្ត្រ ០៥​កន្លែង រមណីយដ្ឋាន​ធម្មជាតិ ១៣​កន្លែង និង​រមណីយដ្ឋាន​វប្ប​ធម៌​ធម្មជាតិ ០១​កន្លែង​។​

​ក្នុងនោះ ខេត្ត​បាន​ខិតខំ​ពង្រឹង​សហគមន៍​អេកូ​ទេសចរណ៍​ទាំង ០៥ កន្លែង​រួមមាន​៖ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ កោះ​ផ្ដៅ កោះ​ដំបង ជួរ​តា​ចោរ​ក្រហម​ករ និង​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប ពិសេស​ការអភិរក្ស​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​បច្ចុប្បន្ន​មាន​សត្វ​ផ្សោត​រស់នៅ​ប្រមាណ ៨០​ក្បាល កំពុង​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា និង​កំសាន្ត មាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។​

​ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ភ្ញៀវ​ចំនួន ៣៧៣,៦៩៦​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន ២៦,៨៧៨​នាក់ កើន​ជាង​ឆ្នាំ​២០១៨ មាន​ចំនួន ៨៨៨​នាក់ និង​ភ្ញៀវ​ជាតិ​ចំនួន ៣៤៦,៨១៨​នាក់ កើន​ជាង ៤៩,៦១២​នាក់​។​

​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​៖ ជា​លទ្ធផល​ដំណោះស្រាយ​វិវាទ​ដីធ្លី ស្ថិតក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី ៥៤​ករណី និង​ក្រៅ​យន្តការ គណៈកម្មការ​សុរិយោដី ៩៨​ករណី បានទទួល​ពាក្យបណ្តឹង​សរុប ១៤៨​ករណី ក្នុង​នោះបាន​ដោះស្រាយ​បញ្ចប់ ៨៣​ករណី កំពុង​ដោះស្រាយ ៨១​ករណី សុំ​ដក​ពាក្យបណ្តឹង​វិញ ០៨​ករណី និង​ច្រានចោល​ពាក្យបណ្តឹង បន្ទាប់ពី​ស៊ើបអង្កេត​ខុសពី​សមត្ថកិច្ច ០៩​ករណី និង​កំពុង​ដោះស្រាយ​៤៨​ករណី​។​

​វិស័យ​គ្រប់គ្រង​រដ្ឋបាល សន្តិសុខ និង​សណ្តាប់​សាធារណៈ​៖ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​មាន​របៀបរៀបរយ មាន​សុវត្ថិភាព មានការ​ចូលរួម​សហកា​រ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន និង​មាន​ស្មារតី​ទទួលខុសត្រូវ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក​។​
​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានធ្វើការ​ប្រជុំ​អប់រំ ផ្សព្វ​ផ្យា​យ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ដាក់​វិធានការ​យ៉ាង​តឹងរឹង និង​ម៉ឺងម៉ាត់​បំផុត​។ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញភារកិច្ច​ការពារ​សន្តិសុខ​សង្គម​បានល្អ​ប្រសើរ​។​

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩ បង្ក្រាប​បទល្មើស ៤៥​លើក ក្នុងនោះ​បទឧក្រិដ្ឋ ២៩​លើក និង​បទ​ម​ជ្ឈឹ​ម ១៦​លើក​។ បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ៨១​លើក បង្ក្រាប​ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ១០​លើក ឃាត់ខ្លួន​មុខសញ្ញា ៦៣​នាក់ ស្រី​ម្នាក់ និង​បានធ្វើ​កិច្ចសន្យា​ប្រគល់ជូន​អាណាព្យាបាល​ដើម្បី​អប់រំ​បន្ត​។ សណ្តាប់ធ្នាប់​ចរាច​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅតែ​ជា​បញ្ហា​ប្រឈម ចាំបាច់​ត្រូវ​ប្រមូលផ្តុំ​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ម៉ឹងម៉ាត់​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​៕

ដោយ​៖​មី​ដា​

spot_img
×