Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ នឹង​បានទទួល​ថវិកា​ឧបត្ថម្ភ​ដូច​ម្ត៉េ​ច​ដែរ​?

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​៣០​ខែមិថុនា​នេះ​ថា កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ដាក់ចេញ​នូវ “​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩” ដូចខាងក្រោម​៖

​ទី​១៖ តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ [​ក្រ​-១]» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៥២០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​៤ ម៉ឺន​រៀល​ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ​, ជា​ជន​មាន​ពិការភាព​, ជា​ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង ជា​អ្នក​ផ្ទុកមេរោគ​អេដស៍​។​

* «​សម្រាប់​បណ្ណ [​ក្រ​-២]»៖ ក្នុង​១​គ្រួសារ ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨០០០៛​ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជា​ជន​មាន​ពិការភាព​, ជា​ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង និង​ជា​អ្នក​ផ្ទុកមេរោគ​អេដស៍​។​

​ទី​២៖ តំបន់​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ [​ក្រ​-១]» ៖ ក្នុង​១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៤​ម៉ឺន​រៀល​) សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤​ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ។​

* «​សម្រាប់​បណ្ណ [​ក្រ​-២]» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម​២៨ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​

​ទី​៣៖ តំបន់​ជនបទ​

* «​សម្រាប់​បណ្ណ [​ក្រ​-១]» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​

* «​សម្រាប់​បណ្ណ [​ក្រ​-២]» ៖ ក្នុង ១​រួ​សារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​១៦ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែលជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង​អ្នក​ផ្ទុកមេរោគ​អេដស៍​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន រហូតដល់​ពេលនេះ​កម្ពុជា​បាន​បញ្ចេញ​ប្រាក់​១២៥​លាន​ដុល្លារ​រួចទៅហើយ ហើយ​រាជរដ្ឋាភិបាល​នឹង​ត្រៀម​បញ្ចេញ​ថវិកា​បន្តទៀត បើសិនជា​ហេតុការណ៍​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​អូស​អន្លាយ​បន្តទៀត ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​បញ្ឈប់​សកម្មភាព​វិញ​ផងដែរ បើសិនជា​ស្ថានភាព​បាន​ប្រសើរឡើង​៕

ដោយ​៖​កូ​ឡាប​

spot_img
×