Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​ខេត្ត​មណ្ឌល​គី​រី ២០​នាក់ រត់​ស្ទើរ​ជ្រុះ​ខោ​ពី​ចង្កេះ ព្រោះ​ខ្លាច​អ្នកកាង​ឈើ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​បាញ់សម្លាប់​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ សេចក្តីរាយការណ៍​ពី​ខេត្ត​មណ្ឌល​គី​រី បានឲ្យដឹងថា យ៉ាងហោច​មាន​អ្នកកាសែត​មកពី​អង្គភាព​ផ្សេងៗ​គ្នា​ប្រមាណ ២០​នាក់ បាន​ឈប់​រថយន្ត​រៀងៗ​ខ្លួន ដើម្បី​ថត​រូបភាព​ផ្សេងៗ នៅ​ក្បែរ​ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន មាន​ទីតាំង​នៅ​ភូមិ​អូរ​យេះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កាល​ល្ងាច​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៨ បាន​រត់​បាតជើង​ស​ព្រាត ព្រោះ​សង្ស័យ​ថា មាន​ខ្មាន់កាំភ្លើង​បាញ់រះ​គម្រាម​ពួកគេ​។​

​បច្ចុប្បន្ន ក្រុមអ្នកកាសែត​ប្រមាណ ២០​នាក់ បាន​ដាក់ពាក្យ បណ្តឹង​ប្តឹង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ទៅកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ដើម្បី​ស្នើ​សុំឲ្យ​ជួយ​អន្តរាគម​ន៍ និង​រក​យុត្តិធ៌ម​ដល់​ពួកគេ​។ អ្នកកាសែត​មួយចំនួន​ស្ថិតក្នុង​ចំណោម​អ្នកកាសែត​ទាំង ២០​នាក់ បាន​និយាយប្រាប់​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ថា នៅពេល​មាន​សំឡេង​បាញ់រះ​ប្រមាណ​ជិត ១០​គ្រាប់ ស្រប​ពេល​ពួកគេ​កំពុង​ថត​យក​រូបភាព​ផ្សេងៗ នៅ​ជិត​របង​ក្រុមហ៊ុន​យូ​នី​គ្រី ដោយ​សង្ស័យ​ខ្មាន់កាំភ្លើង បាញ​សំដៅ​ពួកគេ ក៏​បាន​រត់​ចែក​ផ្លូវ​គ្នា​បាតជើង​ស​ព្រាត ហើយ​អំឡុង​ពេល​នេះ ក៏​មាន​អ្នកកាសែត​ខ្លះ បាន​រត់​បុក​ក្បាល​គ្នា​ពក​ប៉ុន​ផ្លែ​ក្រសាំង​ក៏មាន​ដែរ​។​

​យ៉ាងណា​ក៏ដោយ​ចុះ ក្រុមអ្នកកាសែត​ទាំងនោះ បានឲ្យដឹងថា ពួកគេ​មាន​គ្នា ២០​នាក់ បាន​សហការ​គ្នា​ចុះ​យក​ព័ត៌មាន​ចំណុចឃ្លាំង លោក​ឧកញ៉ា តុ​ប វី​ដា របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន មាន​ទីតាំង​នៅ​ទល់មុខ​ឃ្លាំង លោក​ឧកញ៉ា ហ៊ុន ជា ចាស់​។

​អ្នកកាសែត​ម្នាក់ បាន​រៀបរាប់​មុនពេល​មាន​ការផ្ទុះអាវុធ​ថា ក្នុងអំឡុងពេល​ក្រុមអ្នកកាសែត​ទាំងនោះ កំពុង​ផ្តិត​យក​រូបភាព ពី​បរិវេណ​ខាងក្រៅ របង​ឃ្លាំង​ក្រុមហ៊ុន​យូ​នី​គ្រីន បាន​មួយសន្ទុះ​ក៏​មាន​ក្រុម​កម្មករ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន បាន​និយាយ​គម្រាម​សម្លាប់​ក្រុមអ្នកកាសែត បន្ទាប់មក​ក៏​មាន​ការផ្ទុះ អាវុធ​ស្ទើរ​មួយ​បង់​ចេញពី​ក្នុង​ឃ្លាំង ប៉ុន្តែ​ពួកគេ​មិនដឹងថា បាញ់​សំដៅ​គោលដៅ​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ​។​

​យោង​តាម​កំណត់ត្រា នៅក្នុង​ពាក្យបណ្តឹង របស់​ក្រុមអ្នកកាសែត​ទាំង ២០​នាក់ បានបញ្ជាក់​ថា ក្រោយពេល​មាន​ផ្ទុះអាវុធ​ប្រមាណ ១០​នាទី ពួក​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ធន់​ដ្រា ១​គ្រឿង បាន​បើក​យ៉ាង​លឿន​សំដៅ​កន្លែង​ប្រមូលផ្តុំ​គ្នា របស់​ក្រុមអ្នកកាសែត​ទាំង ២០​នាក់ ក្នុង​បំណង​បុក​សម្លាប់​អ្នកកាសែត​។

​ពាក្យបណ្តឹង​ដដែល ក៏​បាន​អះអាង​ថា បន្ទាប់មក​អ្នកបើកបរ​រថយន្ត បម្រុង​បើក​បុក​សម្លាប់​អ្នកកាសែត​រួចមក អ្នកបើករថយន្ត​រូបនេះ ក៏​ចុះ​ពី​រថយន្ត​រត់​សំដៅ​ឃ្លាំង របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដោយ​ស្រែក​ខ្លាំងៗ​ថា ទៅ​យក​កាំភ្លើង​បាញ់សម្លាប់​អ្នកកាសែត​ទាំង ២០​នាក់​នោះ​ចោល​ទៀត​។ អ្នក​គម្រាម​បាញ់សម្លាប់​ក្រុម​អ្នកកាសែត​នោះ មានឈ្មោះ ផាន់​ណា ដែល​ត្រូវជា​ប្អូនថ្លៃ របស់ លោក​ឧកញ៉ា តុ​ប វី​ដា​។​

​ទាក់ទិន​បញ្ហា​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​កោះ​ញែក លោក រស់ បញ្ញា បាន​អះអាង​នៅក្រោយពេល ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុម​អ្នកកាសែត​ថា ករណី​ក្រុម​អ្នកកាសែត​សង្ស័យ​ករណី​បាញ់​កាំភ្លើង​គម្រាម​សម្លាប់​ពួកគេ ចេញ​ពី​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន គឺ​មិនមែន​ជា​ការពិត​នោះទេ ព្រោះ​ជា​សំឡេង​ក្មេងៗ​ដុត​ផាវ​លេង​តែប៉ុណ្ណោះ​ទេ​។

​លោក​បន្តថា នៅពេល​ក្មេង​ដុត​ផាវ​នោះ ក៏​ស្រប​ពេល​ក្រុមអ្នកកាសែត បាន​ចុះ​ទៅ​ដល់​ជិត​របង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ក៏​សង្ស័យថា​ជា​សំឡេង​បាញ់​កាំភ្លើង ហើយក៏​បាន​ភ័យខ្លាច​ស្លន់ស្លោ រត់​ចែក​ផ្លូវ​គ្នា​បាតជើង​ស​ព្រាត មក​ប្ដឹង​កម្លាំង​សមត្ថកិច្ច លោក​។ ប៉ុន្តែ​ពេល​ពិនិត្យ​ជាក់ស្តែង​ក្រោយពេល​មាន​ក្រុមអ្នកកាសែត មក​សុំ​ជួយ​អន្តរាគមន៍ គឺ​កម្លាំង​អាវុធហត្ថ​ស្រុក​កោះ​ញែក បាន​រក​ឃើញ​គ្រាប់​ផាវ​ជា​ច្រើន​គ្រាប់ នៅ​ម្តុំ​ឃ្លាំង ដែល​មាន​ជញ្ជាំង​ពណ៌​ខៀវ​នោះ​។​

​បញ្ហា​នេះ​ដែរ តំណាង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន បាន​ចេញ​មុខ​បកស្រាយ​ថា មិន​មាន​ករណី​បាញ់​កាំភ្លើង​គម្រាម សម្លាប់​អ្នកកាសែត ដូច​ការចោទប្រកាន់​ទេ ប៉ុន្តែ​វា​ជា​សំឡេង​ផ្ទះ​ចេញពី​ការដុត​ផាវ របស់​ក្មេងៗ នៅក្នុង​បរិវេណ​ក្រុម​នេះ​តែប៉ុណ្ណោះ​៕ ដែន សីមា

spot_img
×