Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ព្រមាន​មន្ត្រី​មូលដ្ឋាន ចៀសវាង​ដាច់ខាត​ការឃុបឃិត​គ្នា ដាក់បញ្ចូល​សាច់ញាតិ​បងប្អូន​កូនក្មួយ​ខ្លួនឯង ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ ដើម្បី​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​នូវ “​កម្មវិធី​ផ្តល់​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩”​។ សម្តេច​បាន​ព្រមាន​ថា ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុ​ច្ចរិតភាព​ក្នុង​ការផ្តល់សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ពិសេស​ចំពោះ​អ្នកអនុវត្ត​ផ្ទាល់​នៅតាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​បំ​ពេញការ​ងារ​នេះ ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការឃុបឃិត​គ្នា ដាក់បញ្ចូល​សាច់ញាតិ​បងប្អូន​កូនក្មួយ​ខ្លួនឯង ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ នឹង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​ជាទី​នឹករលឹក​? កាលពីពេល​ថ្មីៗ​កន្លងមកនេះ ខ្ញុំ​បានប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​នូវ “​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩”​។ ដើម្បី​ធានាថា​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ជួប​បញ្ហាលំបាក​ពិតប្រាកដ ទទួលបាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គឺ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​មាន​សារសំខាន់​ខ្លាំងណាស់​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ការងារ​នេះ​គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេភូមិ និង​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​ត្រូវតែ​ធ្វើ​ឲ្យ​បានច្បាសលាស់​និង​ហ្មត់ចត់​បំផុត ។ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុ​ច្ចរិតភាព​ក្នុង​ការផ្តល់សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ពិសេស​ចំពោះ​អ្នកអនុវត្ត​ផ្ទាល់ នៅតាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​បំ​ពេញការ​ងារ​នេះ ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត នូវ​ការឃុបឃិត​គ្នា​ដាក់បញ្ចូល​សាច់ញាតិ​បងប្អូន​កូនក្មួយ​ខ្លួនឯង ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ នឹង​ងាយ​រងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ​។​

​សម្តេច បាន​ព្រមាន​ថា “​ខ្ញុំ​នឹង​ចាត់វិធានការ​ក្តៅ ហើយនឹង​មិនមាន​ការ​លើកលែង​ឡើយ ប្រសិនបើ​រកឃើញថា​នៅក្នុង​ភូមិ និង​ឃុំ​/​សង្កាត់​មួយណា មាន​ករណី​មិន​ប្រក្រតី​នេះ​កើតមានឡើង​”៕

ដោយ : កូ​ឡាប​

spot_img
×