Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្លាក់ចុះ​គុណភាព​ដី​ដែលនាំឱ្យ​មានការ ថយចុះ ឬ​បាត់​ផលិតភាព​សេដ្ឋកិច្ច តែងតែ​កើតឡើង​ដោយសារ​ការបាត់បង់​ព្រៃឈើ និង​ប្រព័ន្ធ​បរិស្ថាន​ព្រៃឈើ​

spot_img

​ភ្នំពេញ ​៖ ​ការធ្លាក់ចុះ​គុណភាព​ដី​ដែលនាំឱ្យ​មានការ ថយចុះ ឬ​បាត់​ផលិតភាព​សេដ្ឋកិច្ច​នៃ​ដីស្រែ ចម្ការ វាលស្មៅ និង​ព្រៃឈើ​។​ល​។ តែងតែ​កើតឡើង​ដោយសារ​ការបាត់បង់​ព្រៃឈើ និង​ប្រព័ន្ធ​បរិស្ថាន​ព្រៃឈើ ការធ្វើសកម្មភាព​លើស​កំណត់ ឬ​លើស​សមត្ថភាព​របស់​ដី ការដាំ​ដំណាំ​តែមួយ​មុខ ការប្រើ​ជី និង​ថ្នាំ​កសិកម្ម​លើស​កម្រិត ឬ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការជីក​យក​រ៉ែ ការពង្រីក​វិសាលភាព​ទីប្រជុំជន​ធំៗ និង​ជាពិសេស​គឺ​ការ ប្រែប្រួល​អាកាសធាតុ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ស្តីពី “​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត ឆ្នាំ​២០២០” ដែល​បាន​ប្រារព្វ​នៅ​ភូមិ​កំពត ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ​។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត បានធ្វើ​ចំណាប់អារម្មណ៍​អំពី​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការផលិត​ស្បៀង បង្កើន​បរិមាណ និង​គុណភាព ធានា​ឲ្យ​បាន​នូវ​ការផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន​របស់​ខេត្ត តាមរយ​:​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការបង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃដី​ដែលមាន​ស្រាប់ ដោយ​គិតគូ​យកចិត្តទុកដាក់​ការពារ ថែរក្សា និង​បង្កើន​គុណភាព​ដី​ឲ្យ​បាន​សម​ស្របតាម​ប្រភេទ​ដំណាំ និង​រដូវ​ដាំ​ដុះ ធ្វើយ៉ាងណា​សម្រប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ការកើនឡើង​ជា​លំដាប់ សម​ដូចដែល​ប្រធានបទ​នៃ​ពិធី​នា​ថ្ងៃនេះ​បានលើកឡើង​។

ឆ្លៀត យក​ឱកាស​នេះ ឯកឧត្តម​អភិបាល នៃ​គណ​អភិបាលខេត្ត បាន​អំពាវ នាវ​ឲ្យ​វិស័យ​ឯកជន​មក​សិក្សា​ពី​លទ្ធភាព​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ ដែលមាន​សក្តានុពល​ក្នុងការ​ព​ង្រី​ផលិតភាព​ផលិតកម្ម​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​។

​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា ព្រឹត្តិការ​ដ៏​មាន​សារសំខាន់​នេះ​ឡើង​ដោយ​រលូន​ក្នុង​គោលបំណង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ការផលិត និង​ប្រើប្រាស់ ស្បៀងអាហារ ចំណី​សត្វ និង​សរសៃអំបោះ ប្រកបដោយ​និរន្តរភាព​”​។ លោក​បាន រំឭក​ជូន​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​រហោស្ថាន​ក​ម្ម ឬ​ការធ្លាក់ចុះ​គុណភាព​ដី តែងតែ​ប្រារព្ធ​ធ្វើជា​សាកល​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩៥ រៀង​រហូតមក ក្នុង​គោលបំណង​បង្កើន​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ជាតិ​អំពី​មូលហេតុ​ចំបង​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត ព្រមទាំង​ផលវិបាក​ផ្សេងៗ ដែល​ជះឥទ្ធិពល​មកលើ​ជីវិត​សត្វលោក​នៅលើ​ភពផែនដី និង​ជីវភាព​របស់​កសិករ​នៅ​តំបន់​ជនបទ ដែល​ពឹង​អាស្រ័យ​លើ​ការងារ​កសិកម្ម​។ ព្រឹត្តិការណ៍​នេះ​បានផ្តល់​ឱកាស​ឱ្យ​យើង​រួមគ្នា​គិត និង​ដំណោះស្រាយ​បញ្ហា​នៃ​ការធ្លាក់ចុះ​គុណភាព​ដី ដើម្បី​ឈានឆ្ពោះ ទៅ​សម្រេចបាន​នូវ​សុខុមាលភាព និង​សុខភាព​របស់​ដី ដែលជា​ធនធាន​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុង​វិស័យ​កសិកម្ម​។ ម្យ៉ាងទៀត ចំនួន​ប្រជាជន​ពិភពលោក​បន្ត​កើនឡើង​ធ្វើ​ឲ្យ​មាន​តម្រូវការ​ដី​កសិកម្ម​ដើម្បី​ផលិត​ស្បៀងអាហារ ចំណី​សត្វ និង​សរសៃអំបោះ​ក៏មាន​ការកើនឡើង​រហូត​មកដល់ ៧០% នាពេល​បច្ចុប្បន្ន ដែល​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់​លើ​ផលិតភាព និង​និរន្តរភាព​នៃ​ធនធាន​ដី​ក៏ ដូចជា​ការធានា​សន្តិសុខ​ស្បៀង ការកាត់បន្ថយ និង​កា​រប​ន្ស៉ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

​ពិធី​នា​នេះ​មាន​ចេតនា​ជំរុញ បង្កើន​សកម្មភាព និង​យុទ្ធនាការ​ជាស​កល​សំដៅ​បង្កើន​ចំណាប់អារម្មណ៍​របស់​សាធារណជន​ទាក់ទង​នឹង​ការផលិត បរិភោគ ស្លៀកពាក់ និង​រស់នៅ ដែល​សុទ្ធ​តែមាន​ឥទ្ធិពល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ធនធាន​ដី​។ ការធ្លាក់ចុះ​គុណភាព​ដី​ដែលនាំឱ្យ​មានការ ថយចុះ ឬ​បាត់​ផលិតភាព​សេដ្ឋកិច្ច​នៃ​ដីស្រែ ចម្ការ វាលស្មៅ និង​ព្រៃឈើ​។​ល​។ តែងតែ​កើតឡើង​ដោយសារ​ការបាត់បង់​ព្រៃឈើ និង​ប្រព័ន្ធ​បរិស្ថាន​ព្រៃឈើ ការធ្វើសកម្មភាព​លើស​កំណត់ ឬ​លើស​សមត្ថភាព​របស់​ដី ការដាំ​ដំណាំ​តែមួយ​មុខ ការប្រើ​ជី និង​ថ្នាំ​កសិកម្ម​លើស​កម្រិត ឬ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការជីក​យក​រ៉ែ ការពង្រីក​វិសាលភាព​ទីប្រជុំជន​ធំៗ និង​ជាពិសេស​គឺ​ការ ប្រែប្រួល​អាកាសធាតុ​។ បញ្ហា​ទាំងអស់នេះ បានធ្វើ​ឲ្យ​ជីវិត​មនុស្ស​ជាង ២៥០​លាន​នាក់ បាននិងកំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​តាមរយ​:​ការធ្លាក់ចុះ​នូវ​កំណើនសេដ្ឋកិច្ច ប៉ះពាល់​ដល់​សកម្មភាព​សង្គម និង​បរិស្ថាន ដែល​វិបត្តិ​ទាំងអស់នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍ជាតិ និង​អន្តរជាតិ​ឲ្យ​ងាក​មក​គិតគូ ដោយ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តាមរយ​:​ធ្វើការ​សិក្សា​ស្រាវជ្រាវ តាមបែប​វិទ្យាសាស្ត្រ ការដាំ​ឈើ​ឡើងវិញ​ដើម្បី​ទប់ស្កាត់​ការហូរ​ច្រោះ​គុណភាព​ដី​ស្រទាប់​ខាងលើ ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​ឈើ​ដាំ ជំនួស​ឈើ​ធម្មជាតិ ការរក្សា​ជីវចម្រុះ ការដាំ​ដំណាំ​ឆ្លះ ការកាត់បន្ថយ​ការប្រើ​ថ្នាំ និង​ជី​កសិកម្ម ការកាយ រុករក​រ៉ែ ការគ្រប់គ្រង និង​ប្រើប្រាស់​ទឹក​មិនបាន​ត្រឹមត្រូវ ការ​ឈួ​ស​ឆាយដី​ព្រៃ​ដោយ​មិន​ធ្វើ​ការដាំដុះ​ឈើ ឬ​ដំណាំ​ឡើងវិញ និង​ការ​ទុក​ដី​កសិកម្ម​ទំនេរ​ចោល​។​ល។

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា​ដី​គឺជា​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ មាន​ដី​ប្រកប ដោយ​គុណភាព ទើប​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចីរភាព និង​និរន្តរភាព ធានាបាន​សន្តិសុខ​ស្បៀង ការកាត់បន្ថយ​ភាពក្រីក្រ ការកាត់បន្ថយ និង​ការ​បន្ស៊ាំ​ទៅ​នឹ​ង​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ការរក្សា​ធនធានទឹក និង​ថាមពល ការជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​ក្នុងនាម​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ទប់ស្កាត់​រហស្ថាន​កម្ម ឬ​ឱនភាព​ដី នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កាតព្វកិច្ច​ចូលរួម និង​សហការ​ជាមួយ​ពិភពលោក អនុវត្ត​សកម្មភាព​នានា​ដែល​មានចែង​ក្នុង​អនុសញ្ញា​នេះ ដើម្បី​ប្រយុទ្ធប្រឆាំង ឬ​ទប់ស្កាត់​រហោស្ថាន​ក​ម្ម ឬ​ការធ្លាក់ចុះ​គុណភាព​ដី​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន ក្នុង​បំណង​ចំបង​ថែរក្សា​បរិស្ថាន ជីវៈចម្រុះ និង​ធនធានធម្មជាតិ​។ ជាក់ស្តែង ក្រសួង​បានរៀបចំ​ពិធី​នេះ​រៀងរាល់ឆ្នាំ ហើយ​កាលពី​ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ទិវា​នេះ​នៅ​សហគម​ន៌​ព្រៃឈើ​ដំណាក់​អ្នកតា​ថ្ម​ពួន ភូមិ​ព្រៃ​យ៉ាវ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្តកំពត ក្រោម​ប្រធានបទ “​សូមឱ្យ​មាន​ភាព​រីកចម្រើន​ទាំងអស់គ្នា​នៅពេល​អនាគត​”​។ ដើម្បី​ចូលរួម​អបអរសាទរ​នៃ​ការ​ប្រារព្វ​ពិធី​នេះ និង​ដើម្បី​ពញ្ញាក់​ស្មារតី​ឲ្យ​ជនរួមជាតិ​ងាក​មក​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​ខ្ពស់​ទ្វេ​ឡើង​ថែមទៀត​លើ​ប្រធានបទ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​អនុសាសន៍​បន្ថែម​ក្រៅពី​អនុសាសន៍​ដែល​បាន​ជូន​កាលពី​ឆ្នាំកន្លងមក​ជារួម​ទាក់ទង​នឹង​៖ -​ការប្រើប្រាស់​ដី​កសិកម្ម និង​ទឹក​ក្នុង​ភាព​ទទួលខុសត្រូវ​ខ្ពស់ វៃឆ្លាត បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ -​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី – ចូលរួម​ទប់ស្កាត់​ការ​រិច​រិល ការធ្លាក់ចុះ​គុណភាព​ដី ការធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​ចម្រុះ ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ដី​ឲ្យ​មាន​និរន្តរភាព ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ – ចូលរួម​ដាំ​ដើមឈើ ដាំ​ដំណាំ​ឆ្លះ​ដើម្បី​លើកកម្ពស់ និង​ថែរក្សា​គុណភាព​ដី​។​ល​៕ ដោយ​៖​កូ​ឡាប​

spot_img
×