Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ណែនាំ​ជំរុញ និង​បាន​ប្រាប់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទូទាំង​ខេត្ត​ស្វាយរៀង ត្រូវ​ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ទៅ​បោះឆ្នោត​ព្រឹទ្ធសភា​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​

spot_img

ស្វាយរៀង​៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ ខេត្ត​ស្វាយរៀង បាន​ថ្លែង​និង​ណែនាំ​ព្រមទាំង​បាន​ធ្វើ​ការជំរុញ​ដល់​សមាជិក​បក្ស​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ត្រូវ​បង្កើន​សមត្ថភាព​ឲ្យបាន​ខ្លាំង​ខ្លា​បន្ថែមទៀត ក្នុង​ដោះស្រាយ​ទុក្ខលំបាក​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ជា​ពិសេស​ត្រូវ​បំរើសេវា​សាធារណៈ​ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវឲ្យបាន​ឆាប់រហ័​ស​បន្ថែមទៀត​។​

​ការលើកឡើង​បែប​នេះ ខណៈ​ដែល​លោក​លោក​ជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទូទាំង​ខេត្ត​ស្វាយរៀង ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​សាលប្រជុំ​ធំ មន្ទីរ​គណបក្ស​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៨​។​

​លោកជំទាវ ម៉ែន សំអន បាន​ថ្លែង​ទៀតថា ជា​ការពិត​ណាស់​រយៈពេល​៣៩​ឆ្នាំនេះ ប្រទេស​កម្ពុជា​យើង​ទទួលបាន​សមទ្ធិ​ផល​ធំៗ​ជាច្រើន ដែល​ជា​ដឹកនាំ​ដ៏​ត្រឹមត្រូវ នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ហើយ​បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤ ជា​អាទិភាព​រួម​មាន​៖ ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​។​

​លោកជំទាវ បាន​ផ្តាំផ្ញើ​ដល់​សមាជិក​បក្ស​ទាំងអស់​ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅពេល​ខាងមុខ​នេះ សមាជិក​បក្ស​ត្រូវ​បន្ត​អនុវត្ត​ភារកិច្ច​ជា​ចំបង​ចំនួន ដែល​បាន​ដាក់ចេញ​ដូចជា ត្រូវ​ចេះ​រក្សា​សុខ​ភាព​ឲ្យបាន​ល្អ ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ទៅ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា រួមគ្នា​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ក្នុង​សន្និបាត​វិសាមញ្ញ​ទូទាំង​ប្រទេស អំពី​សមទ្ធ​ផល​របស់​រាជរដ្ឋាភិបាល​។ គណបក្ស​ខេត្ត ត្រូវ​កំណត់​សន្ទុះ​នៅតាម​ភូមិ​ឃុំ​សង្កាត់​ក្តាប់​ឲ្យបាន​សភាពការណ៍ ធានា​ពង្រឹង​ពង្រីក សមាជិក​បក្ស​ថ្មី​បន្ថែមទៀត និង​បន្ត​ចូល​ឲ្យ​ជ្រៅ​ដើម្បី​ធានា​បរិមាណ និង​គុណភាព នយោបាយ​សតិអារម្មណ៍​របស់​សមាជិក​បក្ស​ផងដែរ​។ ពង្រីក​សមាជិក​ថ្មី​ជាពិសេស កម្មករ​រោងចក្រ​ត្រូវ​ផ្សព្វផ្សាយ ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដូចជា ការគិតគូរ​ពី​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម​ផ្សេងៗ​របស់​កម្មករ និង​សេវា​សុខភាព ជាដើម មិន​តែ​ប៉ុណ្ណោះ​ត្រូវ​នាំ​គ្នា​រក្សា​តម្លៃ​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​។​

​លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់​ប្រាប់​សមាជិក​បក្ស​ថា ត្រូវ​អនុវត្ត​ឲ្យបាន​នូវ​អភិក្រម​ទាំង​ប្រាំ​ចំណុច​គឺ ដុះ​ក្អែល ងួតទឹក ឆ្លុះ​កញ្ចក់ ព្យាបាល និង​ចុងក្រោយ​វះកាត់​៕​វ៉ៃកូ​

spot_img
×