Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តែង​សម​ណាស់ ! តារា Tik Tuk សុខា ប្រហែល​ដាច់បាយ​ខ្លាំង រត់ទៅរក​លោក អ៊ឹម ជីវ៉ា លុតជង្គង់​សុំ​លុយ​ចំនួន​….

spot_img

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​បានដឹង​រួចហើយ ជម្លោះ​ហែកហួរ​រវាង តារា Tik Tuk សុខា និង​លោក អ៊ឹម ជីវ៉ា ដែលជា​អ្នក​ជួយ​ជ្រោមជ្រែង បានធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម​តែម្តង កាលពី​សប្តាហ៍​កន្លងទៅ​។ ប៉ុន្តែ ទោះយ៉ាងណា សុខា ក្រោយមក ក៏បាន​ទទួលស្គាល់​កំហុស​របស់ខ្លួន និង​បាន​សុំទោស​លោក អ៊ឹម ជីវ៉ា ផងដែរ​។​

​ដោយឡែក នៅ​ថ្មីៗ​នេះ តារា Tik Tuk រូបនេះ​ដែល​តែងតែ​លើកតម្កើង​ខ្លួនឯង​ហាក់​ស្មើ​មេឃ មិន​ទ្រ​អ្នកណា បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ខណៈ​ទីបំផុត សុខា ហាក់​ដាច់បាយ​ខ្លាំង បាន​ទៅ​លុតជង្គង់​សុំទោស​ចំពោះមុខ និង​ថែមទាំង​សុំ​លុយ​មួយចំនួន​ពី​លោក អ៊ឹម ជីវ៉ា ទាំងយប់​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​យប់​នេះ សុខា មក​លុតជង្គង់​សុំទោស​ខ្ញុំ​ទាំងយប់​នៅ​ហាង ប្អូនស្រី​យេ​យេ ទាំងយប់ .! ដោយសា​នាង​ព្រម​ទទួលកំហុស​គ្រប់បែបយ៉ាង​ទាំងអស់ ! ។​

​ព្រោះ​តាំងពី​នាង​បាន​សារភាពថា តាំងពី​នាង​ជេ​ប្រមាថមើលងាយ​ខ្ញុំ​គឺ​សុខា​គ្មាន​អ្នក​ហៅ​Live ទេ សូម្បីតែ​បាយ​ហូប​ក៏​គ្មាន​ហូប​ផង ! ។ ពេលនេះ​នាង​ដាច់ចិត្ត​សុំ​មកជួប​ខ្ញុំ និង​សុំ​លុយ​មួយចំនួន ដើម្បី​ទិញ​អី​ហូប ដោយសារ​នាង​ដាច់បាយ​ហើយ​..! បើ​គិតថា​គាត់​ខុស​ហើយ​ចេះ​កែ ខ្ញុំ​លើកលែង​អោយ​ចុះ ហើយ​យប់​នេះ​ខ្ញុំ​បាន​ឲ្យ​លុយ​ទៅ​នាង​ចំនួន ១០​ម៉ឺន​រៀល​ឲ្យ​នាង​បាន​ទិញ​អី​ហូប ! ។ នាង​បាន​ប្រាប់ថា សូម​ឲ្យ​បងប្អូន​ទាំងអស់​ហៅ​នាង​ទៅ​ឡាយ​ដើម្បី​ឲ្យ​បាន​លុយ​ទិញ​បាយ​ហូប​ដើម្បី​ចិញ្ចឹម​ក្រពះ​ផង ! ។ គ្រប់យ៉ាង​ខ្ញុំ​បាន​អភ័យ​ឲ្យ​សុខា​អស់ហើយ អំពើ​ល្អ​ក៏​ខ្ញុំ​បានធ្វើ​ហើយ​ដែរ អ្វី​សំខាន់​គឺ ធ្វើជា​មនុស្ស​ពេល​ខុស​ចេះ​កែ ហើយ​ត្រូវ​ទទួលស្គាល់​ការពិត » ៕

ដោយ​៖ លឹម ហុង​

spot_img
×