Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នកស្រាវជ្រាវ​ជំងឺ​ជាន់ខ្ពស់​ព្រមាន​ថា អា​មេ​រិច​អាច​នឹងមាន​អ្នក​ឆ្លង ១០០.០០​នាក់​ក្នុង​មួយថ្ងៃ ដោយសារ​មិនទាន់​អាច​គ្រប់គ្រង​វា​បាន​

spot_img

​អ្នកស្រាវជ្រាវ​ជំងឺ​ជាន់ខ្ពស់​អា​មេ​រិច លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ថ្លែងប្រាប់​ព្រឹទ្ធសភា​អា​មេ​រិច​ថា “​លោក​នឹង​គ្មាន​ការភ្ញាក់ផ្អើល​ទេ​” ប្រសិនជា​ការឆ្លង​នៅក្នុង​ប្រទេស​កើនឡើង​ដល់ ១០០.០០០​ករណី​ក្នុង​មួយថ្ងៃ​។​

​លោក​បានផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា​ថា “​ច្បាស់​ណាស់ យើង​មិនទាន់បាន​គ្រប់គ្រង​វា​បានទេ​ឥឡូវនេះ​” និង​បាន​ព្រមាន​ថា ពលរដ្ឋ​អា​មេ​រិច​កាំ​ង​មិនទាន់​គ្រប់គ្រាន់​ទេ ដែល​ធ្វើ​ការពាក់​ម៉ាស ឬក៏​អនុវត្ត​គម្លាត​សង្គម​។​

​នៅក្នុង​អំឡុង​សវន​ការ លោក​និយាយថា ករណី​ឆ្លង​ថ្មី​ប្រហែល​ពាក់កណ្តាល គឺ​កើតឡើង​នៅក្នុង ៤​រដ្ឋ​។​

​មុននេះ អភិបាលរដ្ឋ New York បាន​និយាយថា ពលរដ្ឋ​អា​មេ​រិច​កាំ​ង​ជិត​ពាក់កណ្តាល ត្រូវ​ដែល​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ប្រសិនជា​ពួកគេ​បានធ្វើ​ដំណើរ​មករ​ដ្ឋ New York​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ ករណី​ឆ្លង​ថ្មី​នៅ​អា​មេ​រិច​កើន​ដល់ ៤៧.០០០​ករណី​ក្នុង​រយៈពេល​ត្រឹម ១​ថ្ងៃ ដែល​វា​ជាការ​ឆ្លង​ដ៏​ច្រើន​បំផុត នៅ​អា​មេ​រិច​ចាប់តាំងពី​វីរុស​រាតត្បាត​មក​។​

​អា​មេ​រិច​ជា​ប្រទេស​ដែលមាន​ការឆ្លង និង​ស្លាប់​ច្រើន​បំផុត​ដោយសារ COVID-19 ហើយ​បើតាម​តួលេខ​ចុងក្រោយ អា​មេ​រិច​មាន​អ្នក​ឆ្លង​ជិត ២,៧​ល​នា​នាក់ និង​ស្លាប់​ជាង ១២៩.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×