Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​ជំងឺ​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​រា​ត​ត្បា​ត​ខ្លាំង​

spot_img

​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន​បាន​រកឃើញ​ជំងឺ​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​បង្ក​ឲ្យ​មានការ​រាតត្បាត​បាន​។ នេះ​បើតាម​ការសិក្សា​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ នៅលើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​អា​មេ​រិច PNAS​។​

​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មី​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា G4 ដែល​វា​មាន​ហ្សែ​ន​ពី​ប្រភេទ​ជំងឺ​ផ្តាសាយ H1N1 ដែល​បាន​រាតត្បាត​កាលពី​ឆ្នាំ ២០០៩​។​

​ជំងឺ​ប្រភេទ​ថ្មី​នោះ​មាន​ចំណុច​សំខាន់ៗ​ដែល​អាច​សម្រប​ខ្លួន​ខ្ពស់ ក្នុង​ការឆ្លង​ទៅកាន់​មនុស្ស​បាន​។ នេះ​បើតាម​អ្នកនិពន្ធ អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ចិន និង​ម​ជ្ឈ​ម​ប​ណ្ឌ​ល​ដើម្បី​គ្រប់គ្រង និង​បង្ការ​ជំងឺ​។​

​ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៨ អ្នកស្រាវជ្រាវ​បាន​យក​សំណាក​ចំនួន ៣០.០០០​ចេញពី​សត្វ​ជ្រូក​នៅ​ទី​សត្វឃាត​ជាច្រើន នៅក្នុង​ខេត្ត​ចំនួន ១០​របស់​ចិន និង​មន្ទីរ​ពេទ្យសត្វ ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ញែក​វីរុស​ផ្តាសាយ​ជ្រូក​ចំនួន ១៧៩​។​

​ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ​ពិសោធន៍​ផ្សេងៗ​គ្នា រួមមាន​ពិសោធន៍​លើ​សត្វ​សំពោច​ដែល​ត្រូវបាន​គេ​ប្រើប្រាស់ យ៉ាង​ទូលំទូលាយ​ក្នុងការ​សិក្សា​ពី​ជំងឺ​ផ្តាសាយ ដោយសារតែ​សត្វ​ទាំងនោះ​មាន​រោគសញ្ញា​ស្រដៀង​គ្នា ទៅនឹង​មនុស្ស ដូចជា​គ្រុនក្តៅ ក្អក និង​កណ្តាស់​ជាដើម​។​

​ជំងឺ​ផ្តាសាយ​ជ្រូក G4 ត្រូវបាន​គេ​សង្កេតឃើញថា មានការ​ឆ្លង​ខ្ពស់​ខ្លាំង​នៅក្នុង​កោសិការ​មនុស្ស និង​បង្ក​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ នៅក្នុង​សត្វ​សំពោច​ជាង​វីរុស​ផ្សេងៗ​ទៀត​។​

​ការធ្វើ​តេស្ត​សាកល្បង​ក៏បាន​បង្ហាញ​ដែរ​ថា ភាពស៊ាំ​ដែល​មនុស្ស​បានមកពី​ជំងឺ​ផ្តាសាយ​តាម​រដូវ មិន​អាចជួយ​ការពារ​ពី​ការឆ្លង​ជំងឺ​ផ្តាសាយ​ជ្រូក G4​ឡើយ​។​

​បើ​យោងតាម​ការធ្វើ​តេស្ត​ឈាម ដែល​បង្ហាញ​ពី​អង្គ​ប​ដិ​ប្រាណ ដែល​បង្កើតឡើង​ដោយ​ការប៉ះពាល់​នឹង​វីរុស ១០,៤​ភាគរយ នៃ​កម្មករ​ដែល​ធ្វើការ​នៅ​កន្លែង​ចិ​ញ្ជឹ​ម​ជ្រូក​មានការ​ឆ្លង​វីរុស​រួចទៅហើយ​។​

​ដូច្នេះ វីរុស​នោះបាន​ចម្លង​ពីស​ត្វ​មកកាន់​មនុស្ស​រួចហើយ ប៉ុន្តែ​មិនមាន​ភស្តុតាង​នៅឡើយ​ទេ​ថា វា​អាច​ចម្លង​ពី​មនុស្ស​ទៅកាន់​មនុស្ស​បានទេ​។ នេះ​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​របស់​អ្នកវិទ្យាសាស្ត្រ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×