Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះ​ណាស់ ម្ចាស់​ថ្លៃ​! ស្រែក​ទ្រ​ហ៊ោ​យំ ពេល​ដឹងថា​សង្សារ​ស្លាប់ និង​ពេលនេះ​ប្អូនប្រុស ទៀត គឹម​ហេង កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះតែ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ម៉ូតូ​ម៉ាក PCX បណ្តាល​ឲ្យ​អតីត​កីឡាករ U16 ជម្រើសជាតិ​កម្ពុជា ទៀត គឹម​ហេង រងរបួស​ធ្ងន់ធ្ងរ រីឯ​សង្សារ​របស់គាត់​ឈ្មោះ គ្រី សុ​ដា​ឡែ​ន ហៅ​នី​ត (​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក Ah Jruy) ត្រូវស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​។​

​សព​យុវ​ត្តី Ah Jruy ត្រូវបាន​ដឹកយក​ទៅធ្វើ​បុណ្យ នៅឯ​ស្រុក​កុងម៉ា (​យាយ​តា​) របស់​នាង នៅ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម និង​ក៏​ត្រូវបាន​បញ្ចុះ​ក្បែរ​សព​ម្តាយមីង​របស់​នាង​ផងដែរ នៅក្នុង​វត្ត​ដូន​ធី ឃុំ​បុសខ្នុរ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​។​

​ដោយឡែក ប្អូនប្រុស ទៀត គឹម​ហេង ដែល​មនុស្ស​ជាច្រើន​រិះគន់​ជេរប្រមាថ​ផ្សេងៗ ថា​ជាម​នុស្ស​អត់​ចិត្ត មិន​យំ​ឱប​ស្រណោះ​សង្សារ​ដែល​បាន​ស្លាប់ ពេលនេះ​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​។ នេះ​បើតាម​បងស្រី​របស់គាត់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Huang Susane បាន​ប្រាប់​ឲ្យ​ដឹងថា ហេង ឈាមកក​មិនទាន់​រលាយ​ក្នុង​ខួរក្បាល​នៅឡើយ ប៉ុន្តែ បានដឹងខ្លួន​ធម្មតា និង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ជាមួយគ្នានេះ​ផងដែរ បងស្រី​របស់ ហេង ក៏បាន​បង្ហោះ​វីដេអូ​ដ៏​រំជួលចិត្ត​មួយ បង្ហាញ​ប្អូនប្រុស​របស់ខ្លួន ស្រែក​ទ្រ​ហ៊ោ​យំ ពេល​ដឹងបាន​ដឹងថា សង្សារ​របស់គាត់​បាន​ស្លាប់​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា នៅពេលនោះ អារម្មណ៍​របស់គាត់​វង្វេង ភាំង​ស្មារតី​អស់ហើយ មុនពេល​ឡើង​រថយន្ត​សង្គ្រោះបន្ទាន់​។​

​ទាក់ទង​នឹង​មនុស្ស​ដួល​ម៉ូតូ បណ្តាល​ឲ្យ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរបែបន​នេះ​ផងដែរ គេ​ក៏បាន​បញ្ចេញ​ឲ្យ​គ្រប់គ្នា​បានដឹង អំពី​អាការ​របស់​ជនរងគ្រោះ​ជា​ភាសា​អង់គ្លេស​ទាំងបី Traumatic Brain Injuries, Concussions និង Head Injuries ថា​តើ​ប៉ះពាល់​ប៉ុណ្ណា​?​។​

​គណនី Huang Susane ក៏បាន​ផ្តាំ​ទៅ​អ្នក​ជេរ​ប្រមា​ផងដែរ​ថា​៖ «​អ្នក​ជេរ​អ្នក​ថា​ឲ្យ​អស់ចិត្ត​ចុះ ថ្ងៃ​ណាមួយ​ការជេរប្រមាថ​នេះ​នឹង​វិល​ទៅរក​អ្នក ក្រុមគ្រួសារ​អ្នក​និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ដូចគ្នា​។ សិទ្ធិ​បញ្ចេញមតិ​គ្មាន​នរណា​ហាមឃាត់​បានទេ គ្រាន់តែ​មេត្តា​បញ្ចេញមតិ​និយាយ​ដោយ​ភាពត្រឹមត្រូវ​និង​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​គិត​ឱ្យបាន​ច្បាស់ អ្នកខ្លះ​យក​រឿង​ស្នេហា​មក​កាត់ក្ដី ហោចណាស់​គួរ​អាណិត​ចិត្ត​ឳ​ពុក​ម្តាយ​គេ​ដែរ​កូន​គេ​ឈឺ​ក្បែរ​ស្លាប់​នេះ​ផង ហើយ​នៅ​សព​ខាង​ស្រី​ទៀត ឈប់​វិភាគ​ទៅឱ្យ​គ្នា​ទៅបាន​សុខ​ផង​។ បើ​ពូកែ​វិភាគ​ណាស់ គួរតែ​វិភាគ​ផ្លូវ​ចរាចរណ៍​សម្រាប់​ខ្លួនឯង​ទៅ​ប្រយ័ត្ន​ឡាន​អូស​ក្បាល​១០០​ម៉ែត​លេង ក្នុងនាម​ខ្ញុំ​ជា​បងស្រី​ជនរងគ្រោះ​ខាង​ប្រុស សូម​ឲ្យ​វិញ្ញានក្ខន្ធ​ប្អូនស្រី​ទៅកាន់​សុគតិភព កើត​ជាតិ​ក្រោយ​កុំឱ្យ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត​» ៕

ដោយ​៖ លឹម ហុង​


spot_img
×