Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ អំណោយ​សប្បុរសធម៌ របស់​កាកបាទ​ក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ ៣៥​គ្រួសារ នៅ​ស្រុក​រមាសហែក​

spot_img

​ស្វាយរៀង​៖ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក ហុង វិ​ណុល បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ សប្បុរស​ធ​ម៌ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត នៅ​ស្រុក​រមាសហែក នៃ​ខេត្ត​ស្វាយរៀង សរុប​ចំនួន ៣៥​គ្រួសារ ដែលជា​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ស្ត្រី​មេម៉ាយ​កូន ច្រើន នា​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែកក្កដា ឆ្នាំ​២០២០​។​

ការចុះ​សំណេះសំណាល​នេះ លោកជំទាវបាន​ថ្លែងថា ទោះបី​ជំងឺឆ្លង​កូ​វីដ​១៩ មាន ការ​រី​រាលដាល នៅលើ​ពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខសុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និ​ន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ​។​

លោកស្រី​ក៏បាន​កោត​ស​សើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​ខេត្តស្វាយរៀង ដែលបាន​ចូលរួម​យ៉ាងសកម្ម​ក្នុង ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ជាពិសេស ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​បងប្អូន​ដែល​ធ្វើការ​ចំណាកស្រុក នៅពេលដែល​ត្រលប់​ចូលមក​ស្រុកកំណើត​វិញ​។​

លោកជំទាវ​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់ របស់​ក្រសួងសុខាភិបាល​និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺមួយ​នេះ​។

លោកជំទាវ បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះការចិញ្ចឹម សត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

អំណោយ​ដែល​ត្រូវ​ផ្តល់ ជូន​ពលរដ្ឋ​ទាំង ៣៥​គ្រួសារ រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង សាប៊ូ​២​ដុំ ក្រ​ម៉ា​១ អាវយឺត​២ ម៉ាស់​១ និង​ថវិកា​ធ្វើដំណើរ​ចំនួន ៤​ម៉ឺន​រៀល​ផងដែរ ៕

ដោយ៖កូឡាប

spot_img
×