Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផ្តល់​សេវា​ស្វែងរក​ការងារ CDL HR ទទួលបាន​ពានរង្វាន់​ពី​ស្ថាប័ន​វាយតម្លៃ​ការងារ​អន្តរជាតិ​ថា ជា​ក្រុមហ៊ុន​ប្រឹក្សា​ការងារ ដែលមាន​សេវាកម្ម​ល្អ​បំផុត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន គ្រី​អេ​ធី​វ ដាយ​អឹ​មិន លីង ខូ​អិ​ល​ធី​ឌី CDL HR (Creative Diamond Links Human Resources) បាន​ជម្រាបជូន​ដល់ ម្ចាស់​សហគ្រាស អាជីវកម្ម ឱ្យដឹងថា ក្រុមហ៊ុន ទើប​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ប្រឹក្សា​ការងារ ដែលមាន​សេវាកម្ម​ល្អ​បំផុត​នៅ​កម្ពុជា ពី GLOBAL BANKING & FINANCE AWARDS 2020​។​

GLOBAL BANKING & FINANCE AWARDS 2020 ជា​ស្ថាប័ន​លំដាប់​ពិភព លោក​មួយ​ខាង​ផ្នែក​វាយតម្លៃ​លើ​ការងារ​ហិរញ្ញវត្ថុ​និង​ធនាគារ​។ តាម រយះ​បទពិសោធន៍​ជិត​១០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន គ្រី​អេ​ធី​វ ដាយ​អឹ​មិន លីង ខូ​អិ​ល​ធី​ឌី (Creative Diamond Links Human Resources) បាន​ខិតខំ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​ឱកាស​ការងារ​យ៉ាងច្រើន ដោយ​ឥតគិតថ្លៃ​។ ក្រុមហ៊ុន បានផ្តល់​សេវាកម្ម ប្រឹក្សា​ការងារ​ជូន​ដល់​ក្រុមហ៊ុន​ជាតិ អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ប្រកបដោយ​ទំនុកចិត្ត គុណភាព គុណ​តំលៃ និង​ល្បឿន​នៃ​សេវាកម្ម​រហ័ស​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​កំរិត​ខ្ពស់​។ ក្រុមហ៊ុន CDL HR បានផ្តល់​នូវ​សេវាកម្ម ដូចជា ជ្រើសរើស​បុគ្គលិក (Recruitment) Outsourcing Service (OS) និង​តេស្ត​សមត្ថភាព (UK Test)​។​

​លោក Takanori Narumi អគ្គនាយក ក្រុមហ៊ុន CDL HR ដែលមាន​ប្រវត្តិ​ជាម​ន្ត្រី នៃ​ក្រសួង​ការងារ​ជប៉ុន​ជាង​២០​ឆ្នាំ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​របស់​យើង មាន​ក្រុម​អ្នក​ប្រឹក្សា​ការងារ​ទាំង​ជាតិ និង​អន្តរជាតិ ប្រកបដោយ​ក្រមសីលធម៌ និង​មាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​។

​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន CDL HR បាន​អះអាងថា ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ អ្នក ស្វែងរក​ការងារ មានការ​កើនឡើង​ច្រើន ខណៈដែល​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​មានការ​ធ្លាក់ចុះ ប​ន្តិ បន្តួច ដោយ​មិនសូវមាន​ក្រុមហ៊ុន​ថ្មីៗ មក​ទំនាក់ទំនង​។ ជាទូទៅ​ក្រុមហ៊ុន​មួយចំនួន ដែល​បន្ត​សុទ្ធតែជា ដៃគូរ​យូរ​ឆ្នាំ​មកហើយ​។

​ក្រុមហ៊ុន CDL HR ត្រូវបាន​ជ្រើសរើស​ជា “​ទីភ្នាក់ងារ​ជ្រើសរើស​សេវាកម្ម​ជំនាញ​វិជ្ជាជីវៈ​ល្អ​បំផុត​នៅ​កម្ពុជា​ឆ្នាំ ២០២០”​នេះ​។ លោក Takanori Narumi បាន​ឲ្យ​ដឹងថា ជាង ៨ ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន បាន​ជួយ​អ្នកស្វែងរក​ការងារ​ជាង ២ ម៉ឺន​នាក់ ក្នុងការ​ស្វែងរក​ការងារ​ដែល​ត្រឹមត្រូវ និង​សហគ្រាស​ជាង ៨០០ ក្នុងការ​ស្វែងរក​ធន​ធាន​មនុស្ស និង​បាន​ជួយ​ដោះស្រាយ​បញ្ហា និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ដែល​ពួកគេ​បាន​ជួបប្រទះ​។

​បង្កើតឡើង ក្នុង​ខែសីហា​ឆ្នាំ ២០១២ ក្រុមហ៊ុន CDL HR បាន​ស្វែងរក​ដើម្បី​ផ្តល់នូវ​សេវាកម្ម​ដែលមាន​លឿន រហ័ស ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មោះត្រង់ ទាំង​សហគ្រាស និង​អ្នកស្វែងរក​ការងារ​។​

​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​មាន​ទីប្រឹក្សា​អាជីព ដែលមាន​បទពិសោធន៍​ចំនួន ១៤​នាក់ អាចជួយ​អ្នកស្វែងរក​ការងារ​ក្នុងការ​ស្វែងរក​ការងារ​ជោគជ័យ​មាន និង​អ្នកពិគ្រោះ​យោបល់​ដែលមាន​បទពិសោធន៍ ៨ នាក់ ដែល​អាច​ទុកចិត្តបាន សម្រាប់​សហគ្រាស ដែល​ចាប់ផ្តើម ឬ​ដំណើរការ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

​ក្រុមហ៊ុន CDL HR បាន​ទទួលយក​ក្រុម​សិក្សា​មកពី NEA (​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​) WAPES (​សមាគម​ពិភពលោក​នៃ​សេវាកម្ម​ការងារ​សាធារណៈ​) និង​ក្រសួងសុខាភិបាល​ការងារ​និង​សុខុមាលភាព​ជប៉ុន​។ លើសពីនេះ ក្រុមហ៊ុន បាន​បោះ​ពុ​ម្ភ​ផ្សាយ​ទស្សនា​វ​ដ្តី នៅលើ​គេហទំព័រ ដែលមាន​ឈ្មោះថា​“ ដៃគូ​អាជីវកម្ម​កម្ពុជា http://business-partners.asia/cambodia ហើយ​បច្ចុប្បន្ន​មានតែ​ភាសា​ជប៉ុន​តែប៉ុណ្ណោះ ដើម្បី​ផ្តល់ព័ត៌មាន ទាក់ទង​នឹង​អាជីវកម្ម​ទាន់សម័យ​ស​ម្រា​ប់​អ្នកជំនួញ និង​សហគ្រាស ឬ​គ្រោង​នឹង​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​៕

ដោយ៖CEN

spot_img
×