Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃឡង់​ដ៏ ពិភាក្សា​ពី​លទ្ធភាព​បើក​ច្រកព្រំដែន ដើម្បី​ស្តារ​ចរន្ត​សេដ្ឋកិច្ច​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ គណៈប្រតិភូ​កម្ពុជា​-​ថៃ បាន​ជួបពិភាក្សា​អំពី​លទ្ធភាព​បើក​ច្រក​អន្ដរជាតិ​សំខាន់ៗ​ឡើងវិញ ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ទម្លាយ​ភាពជាប់គាំង​ផ្នែក​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​វិធានការណ៍​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​១៩​។

​កិច្ចពិភាក្សា​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ រវាង​ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​ប្រតិភូ​ធុរជន​ថៃ ដឹកនាំ​ដោយ​លោក ឆា​នី​ត ចាន់​ឆៃ​ណា​រ៉ុង (Chanitr Charnchainarong) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃឡង់​ដ៏​-​កម្ពុជា នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នាទី​ក្រុង​បាងកក​។​

​នៅក្នុង​ជំនួប គណៈប្រតិភូ​ទាំងពីរ​គ្រោង​លើកសំណើ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ ដើម្បី​បើក​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក ដែល​ស្ថិតនៅ​ចន្លោះ​ព្រំ​ទល់​ខេត្តបន្ទាយមានជ័យ (​កម្ពុជា​) និង​ខេត្ត​ស្រះកែវ (​ថៃឡង់​ដ៏​) សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា ដែល​ត្រូវការ​មក​ពិនិត្យ​ជម្ងឺ​នៅក្នុង​ប្រទេស​ថៃ និង​ធុរជន​ថៃ ដែល​ត្រូវ​ការចូលទៅ​វិនិយោគ​នៅ​កម្ពុជា ដោយមាន​កំណត់​ចំនួន​ក្នុង​មួយថ្ងៃ​។​

​ប្រសិនបើ​គម្រោង​ខាងលើ​ទទួលបាន​ជោគជ័យ ភាគី​ទាំងពីរ​នឹងដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដើម្បី​សុំ​បើក​ច្រក​អន្តរជាតិ​ផ្សេងៗ​ទៀត​មានដូចជា​៖ ច្រក​អន្តរជាតិ​អូរ​ស្មាច់ (​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) និង​ចុង​ជាំ (​ខេត្ត​សុរិន្ទ​), ច្រក​អន្តរជាតិ​ដូង (​បាត់ដំបង​) និង​បាន​ឡែ​ម (​ច័ន្ទបូរី​), និង​ច្រក​អន្តជាតិ​ចាំ​យាម (​កោះកុង​) និង​ហាត​ឡេ​ក (​ត្រាត​) ជាដើម​។​ល​។ ដើម្បី​ជំរុញ​លំហូរ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី សំដៅ​ស្តារឡើងវិញ​នូវ​ចរន្ត​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​

​យោងតាម​ទិន្ន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ថៃ នៅក្នុង​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំនេះ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ថៃ ស​ម្រ​ច​បាន​ទឹកប្រាក់ ៣,១​ប៊ី​លាន​ដុល្លារ កើនឡើង ១៨,៣% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ថៃ មាន​ទឹកប្រាក់ ៦៨៧​លាន​ដុល្លារ កើនឡើង ១០៦% ចំណែក​ការនាំ​ចូល​មាន​ទឹកប្រាក់ ២,៤​ប៊ី​លាន​ដុល្លារ កើនឡើង ៥,៦%៕
​ដោយ​៖CEN


spot_img
×