Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ស្វែងរក​កិច្ច​​សហប្រតិបត្តិកា​រ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០២០​នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានទទួល​ជួប សំដែង​ការ​សមជា​ចមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដោយបាន​ពិភាក្សា​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បង្កើន​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​អ​ញ្ជើ​មក​ប្រទេស​កម្ពុជា​រយៈពេល​៦​ខែ​មកហើយ ក្នុងនោះ​លោក បាន​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​កិច្ចសហប្រតិបត្តិការ ជាពិសេស ការបង្កើន​វិស័យ​ពាណិជ្ជកម្ម ក៏ដូចជា ការវិនិយោគ​រវាង​ក​ម្ពុ​ជា និង​អូស្ត្រាលី​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូ​ស្រា្ត​លី ដែល​កន្លងមក មាន​ទំនាក់ទំនង​ល្អ​និង​គ្នា ទាំង​រវាង​ប្រជាជន និង​ប្រជាជន ហើយក៏​មានការ​វិនិយោគ​ធំៗ​មួយចំនួន​ផងដែរ​។​

​អ្នកឧកញ៉ា បាន​លើកឡើងថា គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ធ្លាប់បាន​អមដំណើរ​សម្តេច​តេ​ជោ ទៅ​អូស្ត្រាលី​បាន​ចំនួន​២​លើក គឺ​ឆ្នាំ​២០០៦ និង​ឆ្នាំ ២០១៨ ហើយ​ទំនាក់ទំនង​កម្ពុជា និង​អូស្ត្រាលី​គឺថា​មាន​ច្រើន ពិសេស​ពាក់ព័ន្ធ​និង​វិស័យ​អប់រំ ដែលមាន​សិស្ស​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​អូស្ត្រាលី​ច្រើន ហើយ​ក្រៅពី​ហ្នឹង​ក៏មាន​ប្រជាជន​ខ្មែរ​យើង​រស់នៅ​ប្រទេស​អូស្ត្រាលី ហើយ​ទទួលបាន​សញ្ជាតិ​អូស្ត្រាលី​ដែរ​។​

​អ្នកឧកញ៉ា បាន​បន្តថា មាន​ក្រុមហ៊ុន​អូស្ត្រាលី​ជាច្រើន ចូលមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស អ្នកឧកញ៉ា គិត ម៉េង ផ្ទាល់​ក៏​ជា​អ្នក​ដែល​បាន​នាំ​ក្រុមហ៊ុន​អូស្ត្រាលី​ធំៗ ចូលមក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន​ដែរ ដូចជា​ក្រុមហ៊ុន ANZ Royal ក្រុមហ៊ុន Toll ជាដើម សុទ្ធតែជា​ក្រុមហ៊ុន​អូស្ត្រាលី ហើយ​សូម្បីតែ​វី​ង ការបង្កើត​ដើមឡើយ​ក៏​ជា​ជំនួយ​របស់​មូលនិធិ​អូស្ត្រាលី ហើយ​សហការ​ជាមួយ​ក្រុមហ៊ុន ANZ បង្កើត​ក្រុមហ៊ុន​វី​ង​នេះ​ឡើង​។​

​អ្នកឧកញ៉ា គិត ម៉េង ក៏បាន​លើកឡើង​ពី​សារសំខាន់​របស់​ធនា​គារ​ឯកទេស​វី​ង ក្នុង​ការជួយ​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ជាពិសេស​ក្នុងអំឡុង​កូ​វីដ​១៩​នេះ គឺថា វី​ង​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្ទេរ​លុយ​ផ្ទាល់ៗ ទៅ​ឲ្យ​ប្រជាជន​ក្រីក្រ នេះ​គឺជា​ចំណុច​មួយ​ដ៏​សំខាន់​ដែល​អាចជួយ​ប្រជាជន​ដែល​កំពុងតែ​ជួប​ទុក​លំបាក ក្នុងអំឡុង​កូ​វីដ​១៩​។​

​លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ពី​ឆន្ទៈ​ក្នុង​ការជួយ ជម្រុញ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​កាន់តែ​ធំធេង​ជាង​មុន​បន្ថែមទៀត​រវាង​ប្រទេស​ទាំងពីរ ហើយ​ជាពិសេស​ខាង​ស្ថានទូត​មាន​ចំណាប់អារម្មណ៍​ទៅលើ​ថាមពល​កកើត​ឡើងវិញ មានដូចជា​ប្រភព​ថាមពលវារីអគ្គីសនី ថាមពល​ពី​ពន្លឺព្រះអាទិត្យ​ជាដើម គឺជា​ស្នូល​សំខាន់​មួយ ដែល​ស្ថានទូត​ផ្តោតជាសំខាន់ ចង់​ផ្គត់ផ្គង់​ថាមពល​ទាំងនេះ​ទៅដល់​រោងចក្រ ដែល​ដំណើរ​ការកែច្នៃ ឬ​រោងចក្រ​ផលិតកម្ម​ផ្សេងៗ​នៅ​កម្ពុជា ហើយ​ស្ថានទូត បានស្នើ​សុំ​ថា ធ្វើយ៉ាងណា​ឲ្យ​កាន់​តែមាន​ទំនាក់ទំនង​កាត់​តែ​ស្អិតរ​មួ​ត​ជាមួយ​សភាពាណិជ្ជកម្ម​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា​។
​សូមបញ្ជាក់ថា នេះ​ជា​ជំនួប​លើកដំបូង ដើម្បី​ភាគី​ទាំងពីរ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា អាចមាន​លទ្ធភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ត​ទៅមុខទៀត នៅ​ថ្ងៃក្រោយ​៕
​ដោយ​៖CEN

spot_img
×