Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​! ស្ត្រី​ម្នាក់​ស្ទើរ​បាត់បង់​ជីវិត ខណៈ​ច្រៀង​ខារ៉ាអូខេ ស្រែក​តុង​ខ្ពស់ បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល​

spot_img

​ស្ត្រី​អាយុ ៥៥ ឆ្នាំ ម្នាក់ មកពី​ប្រទេស​ចិន ស្ទើរ​បាត់បង់​ជីវិត បន្ទាប់ពី​ឈាម​នៅក្នុង​ខួរក្បាល​របស់​នាង​បាន​ច្រាល​ឡើង ខណៈ​នាង​កំពុង​ព្យាយាម​ស្រែកច្រៀង​ឡើង​តុង​ខ្ពស់​ពេក នៅក្នុង​អំឡុង​ច្រៀង​ខារ៉ាអូខេ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ​។​

​កាសែត​ចិន Peninsula Morning Post បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ Zhang ខណៈ​កំពុង​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្រួសារ​របស់​នាង កាលពី​ថ្ងៃទី​៥ ខែមិថុនា នៅពេលនោះ នាង​បាន​ច្រៀង​បទ​ចម្រៀង​មួយ​ដែលមាន​តុង​ខ្ពស់​។ ប៉ុន្តែ ខណៈ​ព្យាយាម​ច្រៀង​តុង​ខ្ពស់ អ្នកស្រី Zhang ស្រាប់តែ​ត្រូវ​ឈឺក្បាល ក្អួតចង្អោរ និង​ដេក​ដួល​គ្រឹប​តែម្តង​។ ភ្លាមៗ​នោះ អ្នកស្រី Zhang ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្រុង Dalian ទីកន្លែង​ដែល​ការ​ស្កេ​ន CT ត្រូវបាន​ធ្វើឡើង​។​

​លទ្ធផល បាន​បង្ហាញថា អ្នកស្រី​បាន​ដាច់​សរសៃឈាម​ខួរក្បាល និង​ត្រូវធ្វើ​ការវះកាត់​សង្គ្រោះបន្ទាន់ ។ ក្រោយ​រយៈពេល​២​ម៉ោង នៃ​ការសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ អ្នកស្រី Zhang បាន​រួច​ផុតពី​អាយុជីវិត​។​

​តើ​អ្វី​ទៅជា​ការ​ប៉ោង​សរសៃឈាម​ក្រហម​?

​យោងតាម​សេវា​សុខភាព​ជាតិ​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹងថា ជំងឺ​ប៉ោង​សរសៃឈាម គឺជា​ចំណុច​មួយ​នៅក្នុង​សរសៃឈាម ដែល​បណ្តាលមកពី​ភាព​ខ្សោយ​នៃ​ជញ្ជាំង​សរសៃឈាម​។ នៅពេលដែល​ឈាម​ឆ្លងកាត់​សរសៃឈាម​ខ្សោយ នោះ​សម្ពាធ​ឈាម បានធ្វើ​ឲ្យ​ឱ្យ​ផ្នែក​តូច​មួយ​នៃ​សរសៃឈាម​ឡើង​ប៉ោង​ដូច​បាល់​តែម្តង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×