Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌដូនពេញ ដាក់ផែនការ​បង្រ្កាបចំណុចខ្មៅ​សម្បុកគ្រឿងញៀន នៅប្លុកផ្លូវរថភ្លើងបឹងកក់ ឲ្យ​ក្លាយជា​តំបន់ស, តើធ្វើបានទេ?

spot_img

ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌដូនពេញ ​បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ ​ដើម្បី​រៀបចំតំបន់​ភូមិ​២ ភូមិ​៣ ​ក្នុង​សង្កាត់​ស្រះចក ​ចំណុច​ផ្លូវ​រថភ្លើង​ដែល​គេ​ដឹងថាជា​ចំណុចខ្មៅ​នៃ​សម្បុក​គ្រឿងញៀន​ និង​បង្ក្រាប​មិនចេះ​អស់​ ឲ្យ​ក្លាយជា​តំបន់ស ដោយបង្រ្កាបគ្រឿងញៀនឲ្យអស់ពីតំបន់នោះ។ សូមបញ្ជាក់ថា ​​គិតពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ដល់​ខែមិថុនា ឆ្នាំ​២០២០ ​សមត្ថកិច្ច​បង្ក្រាបបាន​១៤៩​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៤៤ នាក់ នៅក្នុងតំបន់ខាងលើ។

ក្នុង​កិច្ចប្រជុំ​ដើម្បី​រៀបចំតំបន់​ភូមិ​២ ​ភូមិ​៣ ​ក្នុង​សង្កាត់​ស្រះចក​ ចំណុច​ផ្លូវ​រថភ្លើង ​កាលពី​ថ្ងៃទី​៣០ ​មិថុនា លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​ បាន​លើកឡើងថា​៖​ ជំ​ហាន​ដំបូង​នៃ​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​តំបន់​នេះ​គឺ​ត្រូវ​មានការ​ស្រង់​ស្ថិតិ​អ្នករស់នៅ​ពិតប្រាកដ អត្តសញ្ញាណ​មនុស្ស​ចេញចូល​។​យើង​ចង់​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់ ស ដោយ​មិន​ចង់​ឲ្យ​ក្លាយជា​តំបន់​ខ្មៅ​ដូច​រាល់​ដងដោយសារ​គ្រឿងញៀន​នោះទេ យ៉ាងហោចណាស់​ក៏បាន​ទប់ស្កាត់​ឬ​កាត់បន្ថយ​ការប្រើ ប្រាស់​,​ចែកចាយ ,​ជួញដូរ​គ្រឿងញៀន​នៅទីនេះ​ដែរ​។ ​លោក​អភិបាលខណ្ឌ​បាន អរគុណ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​ពាក់​ព​ន្ធ័​ដែល​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​តំបន់​នេះ​កន្លងមក​។​គិតពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​ដល់​ខែមិថុនា ឆ្នាំ​២០២០​សមត្ថកិច្ច​បង្ក្រាបបាន​១៤៩​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៤៤ នាក់ ស្រី​ចំនួន​៣២​នាក់​។​

លោក​ឧ​ត្ត​សេនី​យ៏​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​យើង​នឹង​រៀបចំ​តំបន់​ផ្លូវ​R6​ផ្លូវ​រថភ្លើង​នេះ​ឲ្យដូច​នៅ​តំបន់​ត្រពាំង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ​ដូច្នេះ​ដែរ​។​យើង​នឹង​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​និង​ប្រាកដនិយម​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​កំរិត​ខ្ពស់បំផុត​។​ទីតាំង​ភូមិ ២​និង​ភូមិ​៣​ផ្លូវ​R6​នេះ​ជា​តំបន់ត្រីកោណ​នៃ​ភូមិសាស្ត្រ​ខណ្ឌ​៣​គឺ​ខណ្ឌដូនពេញ​,​ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ​។​ពេលនេះ​ខណ្ឌដូនពេញ​ចេញដំណើរ​មុនគេ​​និង​អនុវត្ត​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ដោយ​អនុវត្ត​ព្រម​គ្នា​ជាមួយ សង្កាត់​ទាំង​១១​ក្នុង​ខណ្ឌ​តែម្តង​៕​

ដោយ៖កូឡាប

spot_img
×