Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជូន​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​ ១៤ ​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​តុលាការ​

spot_img

​បាត់ដំបងៈ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១៤​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០៧​ភូមិ​ភ្នំ​ប្រាំពីរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ស៊ឹម ចាន់​ធី​ហៅ​កុយ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ក្រុមទី​០៧​ភូមិ​ភ្នំ​ប្រាំពីរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​១៤​ថង់ សម្ភារ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០៧​ភូមិ​ភ្នំ​ប្រាំពីរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​បាន​បញ្ជាក់ថា​កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០២០​ហើយ​៕ ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×