Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ចេញប្រកាស​ផ្ទេរ​សមត្ថកិច្ច​ធ្វើ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ជូន​ពលរដ្ឋ​ត្រឹម​ថ្នាក់ អធិការ និង​ប៉ុ​ស្តិ័​រដ្ឋបាល

spot_img

​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ ចេញប្រកាស​ផ្ទេរ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ គឺ​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ជូនទៅ​ឱ្យ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ សង្កាត់ ក្នុងការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្របតាម​លិខិតបទដ្ឋាន គតិយុត្ត​កំណត់​។​

ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ចេញប្រកាស​ផ្ទេរ​សមត្ថកិច្ច​ធ្វើ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ជូន​ពលរដ្ឋ​ត្រឹម​ថ្នាក់ អធិការ និង​ប៉ុ​ស្តិ័​រដ្ឋបាល ។ លេ​ី​ស​ពី​នោះ ការពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​គ្រួសារ ទុតិយតា​សៀវភៅ​គ្រួសារ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ និង​ការកែ តម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​គ្រួសារ លែង​ជា​សមត្ថកិច្ច​របស់​ស្នងការ​នគរបាល​រាជធានី ខេត្ត ទៀត​ហេ​ី​យ គឺ​ត្រឹម​ថ្នាក់​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ ៕

ដោយ​៖​កូ​ឡាប​

 

spot_img
×