Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! នារី​ម្នាក់​ខូចចិត្ត ព្រោះ​សង្សារ​បោះបង់ចោល ស្រាត​ខោអាវ​រត់​ពេញ​ក្នុង​វត្ត និង​សូម្បី​ព្យាយាម​រំលោភ​ប៉ូលិស​ទៀត​

spot_img

​នារី​ម្នា​ក់បាន​ខូច​ខិ​ត្ត​យ៉ាងខ្លាំង រហូត​ស្រាតខោ​ស្រាត​អាវ​រត់​ជុំវិញ​ក្នុង​វត្ត​ផ្អើល​ព្រះសង្ឃ​តែម្តង បន្ទាប់ពី​នាង​ត្រូវបាន​សង្សារ​បោះបង់ចោល​។ ហើយ​អ្វីដែល​ចម្លែក​ជាងនេះទៀត​នោះ គឺ​នាង​ប៉ុនប៉ង​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​មន្ត្រីប៉ូលិស​ទៀតផង បន្ទាប់ពី​ពួកគេ​នាំ​នាង​យកមក​សួរនាំ​មូលហេតុ​នៅក្នុង​ប៉ុស្តិ៍​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ក្រុង Chonburi លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Awut Inyapong បាន​និយាយថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ គាត់​បានទទួល​ដំណឹង​ថា មាន​នារី​ម្នាក់​អាក្រាតកាយ កំពុង​រត់​នៅ​ជុំវិញ​វត្ត Sutthawat នៅក្នុង​ទីក្រុង Chonburi ហើយ​ក្រោយមក មន្ត្រី​បាន​រកឃើញថា នាង​មានឈ្មោះ Thongtin Thongtha អាយុ ៣១ ឆ្នាំ ជា​ជនជាតិ​ឡាវ​។ លោក​បន្តថា Thongtin ដែល​កំពុង​ដេក​នៅក្នុង​បរិវេណ​ប្រាសាទ បានចាប់ផ្តើម​ស្រែក​ខ្លាំង នៅពេល​នាង​បានឃើញ​ប៉ូលីស​មកដល់​។ តែ​យ៉ាងណា ប៉ូលិស​បាន​ព្យាយាម​និយាយ​លួងលោម​ឲ្យ​នាង​ស្ងប់​អារម្មណ៍ និង​នាំយក​ទៅកាន់​ប៉ុស្តិ៍​។​

Wimonun Yensabai អ្នកលក់​ផ្កា​ម្នាក់​នៅក្នុង​ប្រាសាទ បានបញ្ជាក់​ឲ្យ​ដឹងថា នាង Thongtin បានមក​កាន់​ប្រសាទ​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ។ ពួកគេ​ទាំង​ពីរបាន​ទៅ​បន់ស្រន់​នៅក្នុង​វត្ត​ខាងលើ​ជាមួយគ្នា ប៉ុន្តែ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​គេ​បានឃើញ​បុរស​នោះបាន​ចាកចេញ ដោយ​ទុក​ឲ្យ​នាង​នៅ​ម្នាក់ឯង​។ បន្ទាប់មក Thongtin ក៏បាន​ចាប់​ផ្តើមធ្វើ​សកម្មភាព​ដោះ​សម្លៀកបំពាក់ ហើយ​រត់​ជុំវិញ​ប្រាសាទ​ជាច្រើនលើក​។ អ្នកស្រុក​នៅ​ប្រាសាទ​បាន​ព្យាយាម​ជួយ​នាង ដោយ​ស្លៀកពាក់​ឲ្យ​នាង​បាន​ត្រឹមត្រូវ​វិញ មុនពេល​ហៅ​ប៉ូលិស​មក​អន្តរាគមន៍​។​

​ទោះយ៉ាងណា នៅពេល Thongtin បាន​មកដល់​ប៉ុស្តិ៍​ប៉ូលិស នាង​ស្រាប់តែ​បង្ហាញ​សកម្មភាព​កាន់តែ​ចម្លែក​ម្តងទៀត និង​ចាប់ផ្តើម​ប៉ុនប៉ង​រំលោភបំពាន​ផ្លូវភេទ​មន្ត្រី​ជាច្រើន​នាក់ ដោយបាន​បញ្ជាក់ថា នាង​ចូលចិត្ត​ប៉ូលិស​ប្រុសៗ​។ Dang សាក្សី​ម្នា​ក់នៅ​ប៉ុស្តិ៍​ប៉ូលិស បាន​បញ្ជាក់ថា នាង Thongtin កំពុង​ធ្វើ​សកម្មភាព​ចម្លែក និង​ស្រែក​ខ្លាំងៗ​។ គាត់​បាន​យក​នាង​ទៅកាន់​ដើមឈើ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​នាង​ស្ងប់ចិត្ត​។ ផ្ទុយទៅវិញ នាង​បាន​ប៉ុនប៉ង​រំលោភ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​រត់គេចខ្លួន​ទាំង​អារម្មណ៍​ភ័យខ្លាច​ជាខ្លាំង​។ ទោះយ៉ាងណា ក្រោយមក នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ khaosod)​

spot_img
×